21/11/2014 14:58 GMT+7 Email Print Like 0

វៀតណាមដើរតួនាទីសំខាន់នៅក្នុងការជំរុញទំនាក់ទំនងអាស៊ាន - EU


វៀតណាមដើរតួនាទីសំខាន់នៅក្នុងការជំរុញទំនាក់ទំនងអាស៊ាន-EU

ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Vu Dang Dung ប្រធានគណៈប្រតិភូ​អចិន្ត្រៃយ៍​​វៀតណាមប្រចាំ​នៅអាស៊ាន ក្នុងដំណើរ​ទៅ​បំពេញទស្សនកិច្ចជាផ្លូវការ​នៅ​ឥណ្ឌូ​នេ​ស៊ី​​ ប្រធានក្រុមប្រឹក្សារទ្វីបអឺរ៉ូប ​លោក Herman Van Rompuy បានវាយតំលៃខ្ពស់នូវរាល់​លទ្ធផល​​ ដែល​វៀត​ណាម​ទទួលបាន នៅពេលដើរតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនង​អា​ស៊ាន​ - EU ដំណាក់កាល ២០១២-២០១៥។ តាមលោក Herman Van Rompuy ថា៖ លទ្ធផល១ក្នុង​ចំណោមលទ្ធផលសំខាន់ៗ នោះគឺសេចក្ដីសម្រេចចិត្ត​របស់​បណ្ដា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ - EU ស្ដីអំពីដំណើការឆ្ពោះ​ទៅលើក​កំពស់ទំនាក់ទំនង​ទ្វេភាគី​ឡើង​កំរិត​ដៃគូ​យុទ្ធសាស្ត្រ។ ប្រធានក្រុមប្រឹក្សារទ្វីបអឺរ៉ូប លោក Herman Van Rompuy បាន​អះអាង​ជាថ្មីម្តង់​ទៀត​​នូវការសន្យារបស់ EU គឺបន្តជួយឧបត្ថម្ភអាស៊ាន ក្នុង​ការក​សាង​សហគមន៍​នៅ​លើ​សរស​ស្នូល​ចំនួន៣ នយោបាយ-សន្តិសុខ​ សេដ្ឋកិច្ច និងវប្បធម៌ ​សង្គម ក៏ដូចជាគាំទ្រតួនាទី​ជា​មជ្ឈមណ្ឌល​របស់អាស៊ាន នៅបណ្ដាវេទិការ ខំប្រឹងប្រែងលើកកំពស់ទំនាក់ទំនងអាស៊ាន - EU ឡើងកំរិតដៃគូយុទ្ធសាស្ត្រ EU គាំទ្របណ្ដាយន្តការសហប្រ​តិបត្តិការរវាងអាស៊ានជាមួយ​បណ្ដា​ដៃ​គូ​ដើម្បីជំរុញសន្តិសុខតំបន់…​លៗ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ