18/06/2015 10:10 GMT+7 Email Print Like 0

វៀតណាមដណ្ដើមបានរង្វាន់នៅការប្រឡងកាហ្វេលីងកិនអន្តរជាតិលើកទី១


វៀតណាមដណ្ដើមបានរង្វាន់នៅការប្រឡងកាហ្វេលីងកិនអន្តរជាតិលើកទី១ (laodong.com.vn)

ផលិតផល​កាហ្វេចំនួន​២ Aroma និង Intensity របស់​ក្រុមហ៊ុន Sobica​ J.S.C វៀត​ណាម​ដណ្ដើម​បាន​រង្វាន់​ក្នុង​ការ​ប្រឡង​មាន​ឈ្មោះ ការ​ប្រឡង​អន្តរ​ជាតិ​លើកទី១ កាហ្វេលីងកិន​នៅបណ្ដាប្រទេស​ផលិត។ ពិធី​ប្រគល់​រង្វាន់​បាន​ប្រ​ព្រឹត្ត​ទៅនាថ្ងៃ​ទី១២ខែមិថុនាឆ្នាំ​២០១៥​ នៅសាលាខ័ណ្ឌទី​៤ទីក្រុង​ប៉ារីស។ លោក​ស្រី Vu Thi Thu Hang​នាយិ​ការ​​អភិវឌ្ឍន៍​ទីផ្សារនៃ​ក្រុម​ហ៊ុន Sobica បានឲ្យដឹងថា ផលិត​ផលទាំងពីរ​ ដែល​ទទួលរង្វាន់​សុទ្ធតែមាន​ប្រភព​ដើម​ពី​ដំបន់ Tay Nguyen ប្រទេសវៀតណាម។ ថ្លែង​មតិនៅពិធី​ប្រគល់​រង្វាន់​នេះ លោក Phillippe Juglar ប្រ​ធាន​សមាគម​លើក​កំពស់តំលៃ​កសិផលបារាំង​បានវាយ​តំលៃខ្ពស់​គុណភាព​កាហ្វេវៀត​ណាម​និងអះអាង​នូវ​រស់​ជាតិ​​បាន​ធ្វើឲ្យកាហ្វេវៀត​ណាមដណ្ដើម​បានរង្វាន់ ក្នុងការប្រឡងជាមួយ​កាហ្វេមាន​គុណភាព ​ជួរមុខ​របស់​ប្រទេស​ផ្សេងៗ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ