15/08/2016 11:19 GMT+7 Email Print Like 0

វៀតណាមជួយសង្គ្រោះអ្នកជំងឺសិង្ហបុរីនៅលើសមុទ្រ


វៀតណាមជួយសង្គ្រោះអ្នកជំងឺសិង្ហបុរីនៅលើសមុទ្រ

នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នាវា SAR ២៧៤ របស់មជ្ឈមណ្ឌលស្រាវជ្រាវនិងជួយសង្គ្រោះផ្លូវទឹកតំ​បន់​ទី​២​ បាន​ត្រឡប់មកវិញទីក្រុងDa Nang ហើយបញ្ជូនជនរងគ្រោះ Lew Sze Kai សញ្ជាតិសិង្ហបុរីទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺ។ មុននោះ នាថ្ងៃទី១៣ ខែសីហា មជ្ឈមណ្ឌលស្រាវជ្រាវនិងជួយសង្គ្រោះផ្លូវទឹក ទទួលបានព័ត៍មានពីនាវា SAM YOUNG បានដំណើរពីកូរ៉េខាងត្បូងទៅសិង្ហបុរី មានសមាជិកនាវាឈ្មោះ Lew Sze Kai អាយុ ៣៩​ឆ្នាំ ត្រូវជំងឺធ្ងន់ធ្ងរ ត្រូវព្យាបាលជំងឺជាបន្ទាន់។ បន្ទាប់ពីពេលទទួលអ្នកជំងឺ នាវា SAR 274 បានបញ្ជូនអ្នកជំងឺរូបនេះទៅមន្ទីរពេទ្យនៅទីក្រុង Da Nang៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ