22/06/2015 10:19 GMT+7 Email Print Like 0

វៀតណាមជួយជ្រោមជ្រែងទិវាអន្តរជាតិ Yoga ថ្ងៃ​ទី២១ខែមិថុនា


វៀតណាមជួយជ្រោមជ្រែងទិវាអន្តរជាតិ Yoga ថ្ងៃ​ទី២១​ខែមិថុនា (VOV)

នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០១៥ ស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៍​កីឡា​​និ​ង​ទេសចរណ៍ រៀបចំទិវា​អន្តរជាតិ​ស្ដីពី Yoga លើកទី១​នៅក្រុងហា​ណូយ។ ថ្លែង​មតិនៅពិថី​នេះលោក Nguyen Thien Nhan ប្រធាន​គណៈ​កម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀតណាម បានអះអាង​ថាវៀត​ណាម​ជា​ប្រ​ទេស​មួយ​ក្នុងចំណោម​ប្រទេសដើម​ដំបូង ដែលគាំទ្រមតិ​របស់លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ស្ដីពី​ការ​ជ្រើស​រើស​ថ្ងៃទី​២១​​ខែ​មិថុនា ជារៀងរាល់ឆ្នាំជាទិវា​អន្តរជាតិ Yoga។ លោក​Nguyen Thien Nhan បានឲ្យ​ដឹងថា៖

“ប្រវត្តិ​សាស្ត្រ Yoga ចាប់ប្រភពពីរាប់ពាន់​ឆ្នាំមុននេះ​នៅឥណ្ឌា។ រាល់ផល​ប្រយោជន៍​របស់ Yoga ត្រូវបាន​មនុស្ស​ជា​ច្រើន​ស្គាល់​ដល់​និងនាបច្ចុប្បន្ន yoga បានអនុវត្ត​នៅប្រទេស ជាច្រើនលើពិភពលោក។ រួមជាមួយ​ប្រជា​ជន​នៅ​ប្រទេស​ចំនួន១៩២​ថ្ងៃនេះយើង​ខ្ញុំ​បាន​ចូលរួម​ទិវាបុណ្យ Yoga វៀតណាម​នឹង​មាន​ឱកាស​យល់​ច្បាស់​លាស់​ជាង​អំពី​ផល​ប្រយោជន៍​របស់ Yoga និង​របៀប ដែល Yoga បានរួមចំណែកសំរាប់​សន្តិភាព​លើសកល​លោក​ទាំង​មូល​ដើម្បី​ភាពសុខដុម​ឯកភាព​ជាមួយ​ធម្មជាតិ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ