04/06/2015 09:17 GMT+7 Email Print Like 0

វៀតណាមជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក


ទិដ្ឋភាពនៃពិធីមិទ្ទីញនេះ (រូបថត៖VGP)
នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំពិធីមីទ្ទិញជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកទី៥ ខែមិថុនា ទិវាមហាសាគរពិភពលោកទី៨ ខែមិថុនា និង​សប្ដាហ៍សមុទ្រនិងកោះសមុទ្រវៀតណាម ២០១៥ ចាប់ពីថ្ងៃទី១ដល់ទី៨ ខែមិថុនា។ ការរៀបចំព្រឹត្តិការណ៍ទាំងនេះ គឺសំដៅលើកកំពស់ការយល់ដឹងរបស់សាធារណៈជននិងអ្នកគ្រប់គ្រងអំពីតួនាទីដ៏​សែន​សំខាន់របស់សមុទ្រនិងមហាសាគរក្នុងជីវភាពរស់នៅ។ ថ្លែងមតិនៅទីនេះ អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Le Ba Trinh បានឲ្យដឹងថា បក្ស រដ្ឋវៀតណាមបានមានការកំណត់ទិសដៅដ៏សំខាន់ក្នុងកិច្ចការពារបរិស្ថាន បម្រើភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ក្នុងយុទ្ធសាស្ត្រការពារ
បរិស្ថានជាតិដល់ឆ្នាំ២០១០និងទិសដៅដល់ឆ្នាំ២០២០ រណសិរ្សមាតុភូមិវៀតណាមត្រូវបានប្រគល់ភារកិច្ចដោយសហការជាមួយអង្គការជាសមាជិកអនុវត្តកម្មវិធីប្រជាជនទាំងមូលចូលរួមការពារបរិស្ថាន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ