05/06/2016 12:38 GMT+7 Email Print Like 0

វៀតណាមជួបសន្ទនាទ្វេភាគីយ៉ាងសកម្មសំដៅបង្កើនសន្តិសុខក្នុងតំបន់

 ក្នុងក្របខ័ណ្ឌសកម្មភាពនៅខាងក្រៅការសន្ទនា Shangri-la 
ឆ្នាំ ២០១៦​នាថ្ងៃទី ៣ មិថុនា ឧត្តសេនីយ៍ឯក  Nguyen Chi Vinh អនុរដ្ឋមន្ត្រី
ក្រសួងការពារប្រទេស វៀតណាម បានមានជំនួបចរចារទ្វេភាគីជាមួយគណៈ
ប្រតិភូអាមេរិក សឹង្ហបុរី អូស្ត្រាលី នូវែលហ្សេឡង់ ចិន កាណាដា អង់គ្លេសនិង
អ៊ីតាលី។ ក្នុងការចរចារជាមួយឧបការីយ៍រដ្ឋមន្ត្រី ការពារជាតិអាមេរិក លោក 
David Shear ឧត្តមសេនីយ៍ឯក  Nguyen Chi Vinh  បានសង្កត់ ធ្ងន់ទៅលើទំ
នាក់ទំនងការពារប្រទេសរវាងវៀតណាមនិងអាមេរិកដែលគប្បីត្រូវបានបើក
ទូលាយនិងធ្វើឲ្យស៊ីជម្រៅថែមទៀតដើម្បីផលប្រយោជន៍នៃភាគីទាំងពីរ។
 លោក Nguyen Chi Vinh បានសម្តែងគោលបំណងថា៖ ភាគីអាមេរិកបន្ត

 


វៀតណាមជួបសន្ទនាទ្វេភាគីយ៉ាងសកម្មសំដៅបង្កើនសន្តិសុខក្នុងតំបន់ (Image: VNA)

កិច្ចសន្យាជួយឧបត្ថម្ភវៀតណាម ក្នុងការចូលរួមរក្សារសន្តិភាព អ.ស.ប. ជំនះពុះពារលើផលវិបាកក្រោយសង្គ្រាម ពង្រីកនូវ លទ្ធផលល្អបើប្រដែលភាគីទាំងពីទទួលបានក៏ដូចជាការបោសសំអាតជាតិគីមីពុលនៅព្រ លានយន្តហោះ Da Nang និងព្រលានយន្តហោះ Bien Hoa។ លោក  David Shear បានចាត់ ទុកថា៖ គប្បីលើកកំពស់ទំនាក់ទំនងងរវាងប្រទេសទាំងពីរឲ្យបានខ្លាំងក្លាថែមទៀត ហើយសន្យាថា៖ អាមេរិកនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការចូលរួមក្នុងកំលាំងរក្សាសន្តិភាព របស់ អ.ស.ប. និងដោះស្រាយផលបាកដោយសង្គ្រាមផងដែរ។

ក្នុងជំនួបធ្វើការជាមួយមេបញ្ជាការការពារជាតិអូស្ត្រាលី នាយឧត្តមសេនីយ៍ Mark Binskin ភាគីទាំងពីរបានឯកភាពបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវយុទ្ធសាស្ត្រ បង្កើនការតភ្ជាប់រវាងបណ្ដាវិទ្យាស្ថានស្រាវជ្រាវ​ជាដើម។

ក្នុងការចរចារជាមួយអគ្គសេនាធិការរងសេនាធិការដ្ឋានសម្ព័ន្ធភាពកងទ័ពរំដោះប្រជា ជនចិន ឧត្តមនាវី    Qi Jiangguo អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Nguyen Chi Vinh បានចាត់ទុកថា៖ នាពេលខាងមុខប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកំលាំងការពារព្រំដែនរវាងវៀតណាមនិងចិនរៀបចំ​សកម្មភាពជួបប្រាស្រ័យនិងការសន្ទនាយទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រី។ ក្រៅពីនោះ ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹកនិងប៉ូលីសសមុទ្រ ដើម្បីរួមចំណែកបង្កើតបរិយាកាសសន្តិភាព​ស្ថិរភាពរវាងវៀតណាមនិងចិន។ ឧត្តមនាវី    Qi Jiangguo បានស្នើរឲ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តសហប្រតិបត្តិការចែករំលែកបទពិសោធន៍ក្នុងការចូលរួមកំលាំងរក្សាសន្តិភាពរបស់ អ.ស.ប. និង ​សកម្មភាពទាក់ទិនផ្សែងៗទៀត ផងដែរ៕

 តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ