27/10/2014 09:56 GMT+7 Email Print Like 0

វៀតណាមជាប្រទេសដើមដំបូងលើពិភពលោក ជួយជ្រោមជ្រែងគោលដៅ៩០-៩០-៩០


វៀតណាមជាប្រទេសដើមដំបូងលើពិភពលោកជួយជ្រោមជ្រែងគោលដៅ៩០-៩០-៩០ (VOV)

នារសៀលថ្ងៃទី២៥តុលានៅទីក្រុងហាណូយ ក្រសួង​សុខាភិបាល​វៀតណាម បានរៀបចំពិធីបំ​ផុស  ជួយ​ជ្រោមជ្រែងគោលដៅ៩០-៩០-៩០ សំដៅឆ្ពោះទៅការបញ្ឈប់មហាអសន្នរោគ HIV/​AIDS​  នាឆ្នាំ២០៣០។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam និង អគ្គលេខាធិការរងអង្គការ​សហ​ប្រជាជាតិ​លោក Michel Sidibe បានចូលរួមព្រឹត្តិការណ៍នេះ។ វៀតណាម​ ជាប្រទេស ដើមដំបូងលើពិភពលោកជួយជ្រោមជ្រែងគោលដៅនេះ។ ឧបនាយក​រដ្ឋមន្ត្រីលោក Vu Duc Dam បានលើកច្បាស់ថា៖

“យើងខ្ញុំថ្លែងអំណរគុណអង្គការសហប្រជាជាតិបានជ្រើសរើសវៀតណាមជា​ប្រទេសដើម​ដំបូង​លើ​ពិភពលោកជួយជ្រោមជ្រែងគោលដៅ៩០-៩០-៩០។ អ្នកដើរមុខជាកត្តិយស​ដ៏ធំធេង​ប៉ុន្តែ​ក៏ទាមទា​រ​ការទទួលខុសត្រូវដ៏ធំធេងដែរ។ យើងខ្ញុំសូមទទួលការប្រកៀក​ស្មាជាមួយ​បណ្ដា​ស្ថាប័ន​របស់អង្គការសហប្រជាជាតិអង្គការ និង​ឈានទៅមុខ ​ដើម្បី​អនុវត្ត​ប្រកបដោយ​ជោគ​ជ័យ​នូវគោលដៅនេះ៕”

តាម​VOV5-វិទ្យុសម្លេងវៀតណាម​

បណ្តាអត្ថបទបានផ្សាយ