29/04/2016 10:00 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិនបរទេស


វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិនបរទេស (Image: VNA)

នៅជំនួបសន្ទនាជាមួយលោក Shosuke Mori ប្រធានធនាគារ Sumimoto Banking Corporation (SMBC) របស់​ជប៉ុន​ប្រចាំ​នៅអាស៊ី​-ប៉ាស៊ីហ្វិក​ នារសៀលថ្ងៃទី ២៧ ខែ​មេសា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​Nguyen Xuan Phuc បាន​វាយតំលៃខ្ពស់ ចំពោះការដែល SMBC វិនិយោគប្រភព​ទុន​ធំៗ ក្នុង​បញ្ដា​គំរោង​ការណ៍​សំខាន់ៗ របស់​វៀតណាម​នារយៈពេល​កន្លង​ទៅ។ លោក Nguyen Xuan Phuc បានអះអាង​ថា៖ រដ្ឋាភិបាល​វៀតណាម ជា​និច្ចកាលបង្ក លក្ខណៈងាយស្រួលសំរាប់​វិនិយោគិនជប៉ុន ក្នុងនោះ មាន​ SMBC នឹង​ព្រមទាំង សម្តែង​នូវគោល​បំណង​ថា៖ SMBC បន្តបើកទូលាយ​សកម្មភាពធ្វើអាជីវកម្មនៅ វៀតណាម រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ របស់វៀតណាមឲ្យបានខ្លាំងក្លា​ថែមទៀត។ រីឯខ្លួនវិញ លោក Shosuke​ Mori បានអះអាងថា៖ SMBC នឹង​បន្ត វិនិយោគនិង​បើក​ទូលាយ​ស​កម្មភាព​ របស់ខ្លួននៅវៀតណាមនាពេលខាងមុខ៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ