18/06/2016 10:28 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី


វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (Image: VNA)

នេះគឺជាការអះអាងរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នៅជំនួបសន្ទនា ជាមួយលោក Takehiko Nakao ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ទ្វីប​អាស៊ី (ADB) នាថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៦ នៅ​រដ្ឋធានី​ហាណូយ។ ប្រធាន​រដ្ឋ Tran Dai Quang បានសង្កត់ធ្ងន់​ថា៖ វៀតណាម​ចាត់​ទុក ADB ជាអ្នកផ្តល់ហិរញ្ញប្បទានជួរ​មុខ​ក្នុង​ការ​ផ្គត់​ផ្គង់​ប្រភព​ទុន ជួយ​ឧបត្ថម្ភ​បច្ចេក ទេស​និងពិគ្រោះយោបល់​គោល​នយោបាយ។ ការជួយ​ឧបត្ថម្ភរបស់  ADB បាន​និង​កំពុង ពង្រីក​ប្រសិទ្ធ​ភាព​សំដៅជួយអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ​និងកាត់បន្ថយភាពក្រីក្រនៅវៀតណាម។ ប្រធាន​រដ្ឋ​វៀត​ណាម​ស្នើ​ថា៖ គឺជាដៃគូជិតស្និទ្ធ​ ជាមួយវៀតណាម ADB នឹងបន្ត​យកចិត្ត​ទុកដាក់​ទៅលើការ​ផ្តល់ប្រភព​ទុន​កម្ចីអាទិភាព​ដើម្បីវៀត​ណាម អនុវត្ត​គោល​ដៅអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ចែក​រំលែក​បទ​ពិសោធន៍​គ្រប់​គ្រង​និង​រំដោះ​​ទុនប្រកប​ដោយប្រសិទ្ធ​ភាព។ រីឯ​ខ្លួនវិញ ប្រធាន ADB លោក Takehiko Nakao​ បានអះអាងថា៖ ADB សន្យា​ជួយ​ឧបត្ថម្ភវៀតណាម យ៉ាងសកម្មលើវិស័យរៀបចំ​រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ឡើងវិញ ​និងការ​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច​និងមធ្យម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ