17/11/2014 09:21 GMT+7 Email Print Like 0

វៀតណាមជាទីមកដល់ពេញនិយមរបស់ភ្ញៀវទេសចរណ៍អេស្ប៉ាញ


វៀតណាមជាទីមកដល់ពេញនិយមរបស់ភ្ញៀវទេសចរណ៍អេស្ប៉ាញ (Image: VNA)

តាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនទេសចរណ៍របស់អេស្ប៉ាញ Atrapalo បានឲ្យដឹងថា៖ វៀត​ណាម​ គឺជាប្រទេសនៅអាស៊ី-អាគ្នេយ៍ដែលត្រូវបានភ្ញៀវ ទេសចរណ៍នៃប្រទេសនេះ​ជ្រើស​រើស​ទៅ​ទស្សនានារដូវក្តៅកន្លងមក។ វៀតណាមឈរ លំដាប់ថ្នាក់ទី ៣ ក្រោយពីអាមេរិកនិងឥណ្ឌា ក្នុងតារាងរៀបចំណាត់ថ្នាក់បណ្ដាប្រទេសដែលភ្ញៀវទេសចរណ៍អេស្ប៉ាញ់យកចិត្តទុក​ដាក់​ទៅ​ទេសចរណ៍​ច្រើនដំផុត។ តាមតួលេខស្ថិតិបំរុងនៃអគ្គនាយកដ្ឋានស្ថិតិ​វៀតណាមបានឲ្យ​ដឹង​ថា​៖​ វៀតណាម ទទួលបានភ្ញៀវទេសចរណ៍អេស្ប៉ាញចំនួន ៣៣ ពាន់ និង ២ រយ នាក់ នាឆ្នាំ ២០១៣​ កើនឡើង ៦% បើប្រៀបនឹងឆ្នាំ ២០១២។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០១៤ ភ្ញៀវ​ទេសរចណ៍​អេស្ប៉ាញ់បានហួសកំរិត ៣៤ ពាន់និង ២ រយនាក់ កើនឡើង ២៤% បើ ប្រៀប​នឹង​រយៈ​ពេលដូចគ្នានាឆ្នាំ ២០១៣៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ