03/02/2016 08:36 GMT+7 Email Print Like 0

វៀតណាមជាទីផ្សារពោពេញទៅដោយសក្ដានុភាពសំរាប់ EU


វៀតណាមជាទីផ្សារពោពេញទៅដោយសក្ដានុភាពសំរាប់ EU

ជាខឿនសេដ្ឋកិច្ចមាន​កំណើនលឿន មានចំនួន​ប្រជាជនជាង៩០​លាន​នាក់ វណ្ណ​មធ្យមកំពុងកើនឡើង​យ៉ាង​ខ្លាំង និង​កង​កម្លាំង​ពលករវ័យ​ក្មេង និងសកម្ម​វៀតណាម​ត្រូវបាន​វាយតំលៃ ជា​ទីផ្សារមានឱកាសជាច្រើន សំរាប់​ការ​នាំចេញ​មុខ​ទំនិញ​កសិ​ផល ឧស្សាហកម្ម និងសេវាកម្មរបស់ EU។ ប្រការ​នេះត្រូវបានសមាជិក​ពាណិជ្ជកម្ម EU Cecilia Marmstr​om សង្កត់ធ្ងន់នៅក្នុងពិធីប្រកាស​ឯកសារ កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម​ជាមួយ EU ( EV FTA) នាថ្ងៃទី១ ខែ​កុម្ភះ ឆ្នាំ២០១៦​។  កិច្ច​ព្រមព្រៀង EVFTA ត្រូវបានបំផុស និង​បញ្ចប់ក្នុងកាលះទេសះ ទំនាក់​ទំនង​ទ្វេភាគី​វៀតណាម​និង EU កំពុងអភិវឌ្ឍន៍ល្អប្រសើរ​ ពីមួយថ្ងៃទៅមួយថ្ងៃ​ពិសេសគឺក្នុងវិស័យ​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម។ EU នាបច្ចុប្បន្ន ជាដៃគូពាណិជ្ជកម្មធំទី​២ និង​ជាទី​ផ្សារមួយក្នុងចំណោមទីផ្សារ​ នាំ​ចេញ​ធំ​បំផុត​ចំនួន​​២របស់វៀត​ណាម​។ តំលៃ​ប្រាក់​ពាណិជ្ជកម្មទ្វេភាគី វៀតណាម​និង EU បានកើនពី​១៧,៧៥ ពាន់​លាន​ដុល្លារ​អា​មេរិក នាឆ្នាំ​២០១០ និងកើនឡើង៣៧​ពាន់លាន​ដុល្លារ​អាមេរិក នាឆ្នាំ​២០១៤៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ