17/06/2015 10:33 GMT+7 Email Print Like 0

វៀតណាមជាដៃគូសំខាន់របស់ញូវែលហ្សេឡង់ក្នុងតំបន់


ឯកអគ្គរដ្ឋទូតញូវែលហ្សេឡង់ប្រចាំនៅវៀតណាមលោក Haike Manning

ឆ្លើយ​សម្ភាសន៍សារព័ត៌មាន​ក្នុងឱកាស​រំលឹកខួបអនុស្សាវរីយ៍​លើក​ទី​៤០​នៃ​ទិវាបង្កើត​ទំនាក់ទំនង​ការទូត​រវាង​វៀត​ណាម​និងញូវែលហ្សេ​ឡង់ ឯក​អគ្គរដ្ឋ​ទូតញូវែលហ្សេឡង់​ប្រចាំនៅវៀត​ណាម លោក Haike Manning បាន​សង្កត់ ធ្ងន់​ថា៖ ទំនាក់​ទំនង​រវាងប្រទេស​ទាំង២​បានអភិវឌ្ឍន៍ដ៏គួរឲ្យ​កត់សំគាល់ ក្នុងប៉ុន្មានឆ្នាំថ្មីៗ​នេះលើវិស័យ​ជាច្រើន ដូច​ជាពាណិជ្ជ​កម្ម អប់រំ និងការពារជាតិ។ វៀតណាម​ជា​ដៃគូដ៏សែន​សំខាន់​របស់ញូវែល​ហ្សេឡង់​នៅក្នុង​តំបន់ និង​ជាដៃគូស​កម្មបំផុត​របស់​ញូវែលហ្សេឡង់​ក្នុងប្លុកអាស៊ាន។ តាមលោក​ថា តំលៃ​ពាណិជ្ជកម្ម​រវាង​វៀត​ណាម​និង​ញូវែល​ហ្សេឡង់​នឹងមានឱកាសជាច្រើន ដើម្បីអភិវឌ្ឍន៍ក្រោយ​ពីការចរចា​លើ​កិច្ច​ព្រម​ព្រៀងដៃ​គូ​អន្តរ​ប៉ាស៊ីហ្វិក​ដែល​ប្រទេសទាំង​២ជា​សមាជិក ត្រូ​វបាន​សំរេច​និងឆ្ពោះទៅការ​ចុះហត្ថ​លេខា។

លើកិច្ចសហ​ប្រតិបតិ្តការការ​ពារជាតិ ប្រទេសទាំង២បន្តផ្ដោត​សំខាន់ទៅលើ​ការ​ងារបណ្ដុះបណ្ដាល ផ្លាស់​ប្ដូរនាយ​ទាហាន សហ​ការយ៉ាងស្អិត​រមួតក្នុង​ការចូល​រួម សកម្មភាព​រក្សាសន្តិភាព​របស់អ.ស.ប។ ភាគី​ទាំង​២ក៏បាន​គាំទ្រ​គ្នាទៅ​វិញ​ទៅមក​នៅវេទិកា​រអន្តរជាតិ និងតំបន់នានា ដូចជាវេទិការ​តំបន់អាស៊ាន (ARF) ឬសន្និ​សីទ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិអាស៊ាន​បើក (ADMM+) ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ