24/02/2016 09:03 GMT+7 Email Print Like 0

វៀតណាមជាគំរូជោគជ័យមួយអំពីការអភិវឌ្ឍន៍តាម VOV5 - វិទ្យុសម្លេងវៀតណាម


ទិដ្ឋភាពនៃពិធីប្រកាសរបាយការណ៍ (រូបថតៈ TTXVN)

ពិធីប្រកាសរបាយការណ៍ “វៀតណាមឆ្នាំ២០៣៥-ឆ្ពោះទៅភាព​សម្បូរ​​រុង​រឿង ការច្នៃប្រឌិត យុត្តិធម៌​និង​ប្រជាធិបតេយ្យ​” បានប្រព្រឹត្ត​ទៅនា​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុ​ងហាណូយ។ របាយការណ៍​នេះ បាន​ដាក់​ចេញ​វិធាន​ការ កែទម្រង់សម្រាប់វៀតណាម ក្លាយទៅជាខឿនសេដ្ឋកិច្ចរីកចំរើន​ប្រកប​ដោយ និរន្តរ​ភាព​ដោយ​ទទួល​បាន​កម្រិត​ចំណូល​មធ្យម​ខ្ពស់ នាឆ្នាំ២០៣៥។ តាមនោះ វៀតណាម​ត្រូវ​បង្កើន​ប្រាក់​ចំណូល​មធ្យម​ឡើង​ដល់៧​ពាន់​ដុល្លារ​អាមេរិក នា​ឆ្នាំ២០៣៥។ ថ្លែងមតិនៅក្នុងពិធីនេះ លោក Jim Yong Kim ប្រធានធនាគារពិភព លោកបាន​ចាត់ទុក​ថា វៀតណាមជាគំរូជោគជ័យ​មួយ​ នៃការអភិវឌ្ឍន៍។ ពីប្រទេស​ក្រីក្របំ​ផុត នារយៈពេល៣០ឆ្នាំកន្លងទៅ វៀតណា​មរក្សាបាន​ល្បឿនកំណើនក្នុង​កម្រិត ៧% និងអនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នូវកម្ម​វិធីគោល​ដៅជា​ច្រើន ជួយ​ឲ្យមនុស្សរាប់សិបលាននាក់រួចផុតពីភាពក្រីក្រ។ លោកមានប្រសាសន៍ថែមទៀត​ថា៖

“របាយការណ៍នេះបាន​កំណត់ថា វៀតណាមនឹងទទួលបានជោគ​ជ័យ​ក្នុងរយៈ ពេល២០ឆ្នាំខាង​មុខ​យ៉ាង​ដូច​ម្តេច​។ កំណើន​ផលិតភាពការងារចាប់រហ័ស ការ​ពារបរិស្ថាន​និងផ្លាស់​ប្តូរ​ដោយ​មា​ន​ការ​ច្នៃប្រឌិត​នៅក្នុង​សកម្ម​ភាព​សេដ្ឋកិច្ច​ នឹងជួយឲ្យវៀតណាមមានការរីក​ចំរើន​គួរឲ្យកត់​សម្គាល់ដែរ”។

​យោងតាមរបាយការណ៍នេះ រំពឹងទុកថាដល់ឆ្នាំ២០៣៥ វៀតណាមនឹង ក្លាយទៅជាប្រទេស​សេដ្ឋកិច្ច​ទំនើប ឧស្សាហូប​នីយកម្ម កំណើនខ្ពស់ដើម្បី​ផល​ប្រយោជន៍ របស់សង្គម​ទាំង​មូល ចីរភាព​អំពី​បរិស្ថាន​ដោយ​ឈរ​លើ​មូល​ដ្ឋាន ស្ថិរភាពអំពីការ​គ្រប់​គ្រងរដ្ឋ និងយន្តការនានាដែលមាន​ការ​ចូលរួម​ របស់ ប្រជាជន​គ្រប់​រូប​ទៀត​ផង​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ