19/04/2016 09:57 GMT+7 Email Print Like 0

វៀតណាមចែករំលែកការខូចខាតជាមួយបណ្ដាប្រទេសរងឥទ្ធិពលដោយការរញ្ជួយដី


វៀតណាមចែករំលែកការខូចខាតជាមួយបណ្ដាប្រទេសរងឥទ្ធិពលដោយការរញ្ជួយដី (Image: VNA)

នាថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​ លោក Le Hai Binh បានឲ្យដឹងថា៖ វៀត​ណាម​សម្តែង​ការ​សោកស្តាយ​ដ៏ជ្រាល​ជ្រៅចំពោះគ្រោះធម្មជាតិ ដែលបាន​កើតមាន​ឡើងជាបន្ត​បន្ទាប់​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ នៅប្រទេសមួយចំនួន ជាពិសេសគឺការរញ្ជួយដីនៅ Ecuador ដែលធ្វើ​ឲ្យ មនុស្ស​ចំនួន​រាប់​រយ​នាក់​បាត់​បង់​ជីវិត និងរាប់ពាន់នាក់ទៀតរងការខូចខាត​ដ៏ធ្ងន់ ធ្ងរទាំងខាងសម្ភារៈ​និងស្មារតី។ វៀតណាម​សង្ឃឹម​ថា៖​ ប្រទេស​និងប្រជា​ពលរដ្ឋ  Ecuador នឹងជំនះពុះពារលើផលវិបាក ដោយគ្រោះធម្មជាតិ បន្តស្ថិរភាព​និ​ងអភិវ ឌ្ឍន៍​។ លោក​ Le Hai Binh ក៏បានឲ្យដឹងថែមទៀតថា៖ តាមព័ត៌មានពី​ស្ថាន​ទូត វៀតណាម​ប្រចាំននៅឆីលីនិង Ecuador ថា៖ គ្មានប្រជាពលរដ្ឋវៀត​ណាមណា​មួយ ដែលរងរបួសក្នុងការរញ្ជួយដីពោល​ខាងលើនៅឡើយ។ ក្នុង​ពេល​នោះ រដ្ឋមន្ត្រីការ​បរទេសបណ្ដាប្រទេសអាស៊ាន នាថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ២០១៦​​បាន​ចេញ​សេចក្តី​ប្រកាស​ស្តីពី​ការ​រញ្ជួយដីនានា​ ដែលទើបនឹងកើតមានឡើង​នៅប្រទេស​មួយចំនួន លើពិភពលោក។ សេចក្តី​ថ្លែង​ការបាន​លើក​ច្បាស់​ថា៖ ប្រទេសអាស៊ានទាំង ឡាយរំលែកទុកដ៏ជ្រាលជ្រៅ ចំពោះការខូចខាតដោយ​ការ​រញ្ជួយ​ដីនា​ពេល​ថ្មីៗ​នេះនៅអាប់​ហ្គានី​ស្ថាន Bangladesh Ecuador ឥណ្ឌា​ ជប៉ុន មីយ៉ាន់ម៉ា ណេប៉ាល និងប៉ាគីស្ថាន ព្រមទាំង ត្រៀម​ខ្លួន​ជាស្រេច​សហ​ប្រតិបត្តិការ និងជួយឧបត្ថម្ភ​ក្រោមរូបភាពណាទាំងអស់៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ