07/10/2015 09:51 GMT+7 Email Print Like 0

វៀតណាមចូលរួមសម័យប្រជុំលើកទី៥៥របស់មហាសន្និបាត WIPO


គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំមហាសន្និបាត WIPO លើកទី៥៥

សម័យប្រជុំជាប្រចាំលើកទី៥៥របស់មហាសន្និបាតអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានប្រារព្ធនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុង Geneva របស់ស្វីសដោយមានការចូលរួមរបស់គណៈប្រតិភូមកពីប្រទេសជាសមាជិកចំនួន១៨៨និងអង្គការអន្តរជាតិជាច្រើន។គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋ​មន្ត្រី​ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Tran Viet Thanh ចូលរួមសម័យ ប្រជុំលើកនេះ។ ក្រៅពីការចូលរួមសម័យប្រជុំជាផ្លូវការ គណៈប្រតិភូវៀតណាម នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយជប៉ុន រុស្ស៊ី ជំនួបសន្ទនាជាមួយ​អគ្គនាយក WIPO និងអគ្គនាយករងWTO។ នៅសម័យប្រជុំលើកទី៥៤នាខែតុលាឆ្នាំ២០១៤ ប្រទេសជាសមាជិក WIPO នានាបានជ្រើសតាំងឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានក្រុមបេសកកម្មវៀត​ណាម​ប្រចាំនៅអ.ស.ប ធ្វើប្រធានគណៈកម្មាធិការចាត់ចែងការរបស់ WIPO។

ប្រការនេះបានអះអាងនូវកិត្យានុភាពក៏ដូចជាភាពសកម្ម ម្ចាស់ការរបស់វៀតណាមក្នុងសកម្មភាពរបស់ WIPO៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ