04/08/2016 10:06 GMT+7 Email Print Like 0

វៀតណាមចូលរួមសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បស្តីពីកុមារក្នុងជម្លោះប្រដាប់អាវុធ


អគ្គលេខាធិការអង្គការសហប្រជាជាតិ (Yonhap/TTXVN)

នាថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានរៀបចំសម័យពិភាគ្សាបើកទូលាយដោយប្រធាន​បទ​ ​“កុមារក្នុងជម្លោះប្រដាប់អាវុធ”។​ថ្លែងមតិក្នុងសម័យពិភាគ្សា ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្ម អចិន្ត្រៃយ៍វៀតណាមអមអ.ស.ប បានសម្តែងការព្រួយបារម្ភចំពោះ ឥទ្ធិពលយូរអង្វែងចំពោះការអភិវឌ្ឍន៍របស់កុមារនៅក្នុងនិងក្រោយពេលកើតមានជម្លោះ។​ លោកស្រី Nguyen Phuong Nga បានអះអាងថា វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការបន្តកើតមានឡើងស្ថានភាពអំពើហឹង្សាទៅលើកុមារ ​ជាពិសេសគឺការសម្លាប់ ចាប់ជម្រិតអំពើហិង្សាផ្លូវភេទនិងការវាយប្រហារលើសាលារៀននិងមន្ទីរពេទ្យជាដើម។ លោកស្រីឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តរួមសហការជាមួយសហគមន៍អន្តរជាតិការពារនិងកែលំអស្ថានភាពរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ។ លោកស្រី Nguyen Phuong Nga ក៏បានចែករំលែកថា វៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីការពារ ថែទាំ និងធានានូវលក្ខណៈល្អបំផុតសម្រាប់កុមារ ជាពិសេសគឺកុមារពិការ ជនរងគ្រោះដោយគ្រាប់បែកមីននិងជាតិគីមីពុលព័ណ៍លឿងទុំ/dioxin ជាដើម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ