18/04/2015 13:14 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូលើកទី៤

សន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូលើកទី៤ដែលប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ ទី១៦​និងទី១៧ ខែមេសា ឆ្នាំ ២០១៥ នៅទីក្រុងម៉ូស្គូ ដោយក្រសួងការពារជាតិរុស្ស៊ីរៀបចំឡើង បានទាក់ទាញការចូលរួមរបស់មជ្ឈដ្ឋានថ្នាក់​ដឹក​​នាំយោធានិងការពារជាតិមកពី ប្រទេសចំនួន៧០និងអង្គការអន្តរជាតិចំនួន៦។គណៈប្រតិភូវៀតណាម​ដឹក​នាំ​ដោយអគ្គ សេនាធិការរងកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយទោ Vo Van Tuan បានចូល រួមនិងថ្លែង​បទ​សន្ទរកថានៅសន្និសីទនេះ។ប្រធានបទស្នូលនៃសន្និសីទលើកនេះ គឺបញ្ហាសន្តិសុខលើទូទាំងពិភពលោក ដែលបានទាក់ទាញការយកចិត្តទុកដាក់ពិសេសរបស់សាធារណៈមតិអន្តរជាតិក៏ដូចជាប្រទេសម្ចាស់ផ្ទះ។ 

 
នារសៀលថ្ងៃដដែល បណ្ដាតំណាងបានប្រមូលផ្ដុំពិភាគ្សាអំពីខ្លឹមសារសំខាន់ចំនួន២រួមមានយថាទស្សន៍សហ​ប្រតិបតិ្តការ​ការពារជាតិរវាងប្រទេសនានាក្នុងការតស៊ូប្រយុទ្ធប្រឆាំងភេរវកម្ម ស្ថានភាពនៅអាហ្គានីស្ថាន​ក្រោយ​ពីកម្លាំង​រក្សាសន្តិភាពអន្តរជាតិដក ចេញពីប្រទេសនេះ ក៏ដូចជាវិធានការសំដៅប្រឆាំងនឹងការគំរាមកំ​ហែង​ទើបលេច ឡើងនិងយ៉ាងគ្រោះថ្នាក់បំផុត នោះគឺរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។ 

ប្រធានគណៈប្រតិភូវៀតណាម​ ឧត្តមសេនីយទោ Vo Van Tuan បានអះអាងនូវគោល ជំហររបស់វៀតណាម គឺគាំទ្រការបើកទូលាយនិងលើកកំពស់តួនាទីរបស់អ.ស.ប ក៏ដូចជាយន្តកា​រ​សន្តិសុខពហុភាគី​នានា​ផង​ដែរ​៕​ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ