24/04/2015 15:04 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទលើកទី៤របស់ក្រុម Toronto

ទីប្រឹក្សា​រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ទើប នឹង​បាន​តាង​នាម​ក្រសួង​ការ​បរ​ទេស​វៀត​ណាម ចូលរួមសន្និសីទ​លើកទី៤​របស់ក្រុម​ Toronto ដែល​បាន​រៀបចំ​ឡើង​នៅ​ប្រទេស​ស្វីស។​ សន្និ​សីទ​លើក​នេះចាត់​ទុក​ថា ភារ​កិច្ចស្នូលរបស់ក្រសួងបរទេសទាំងឡាយ នាបច្ចុប្បន្ន មិន​ត្រឹមតែរួមមាន​ការ​ទូត​នយោ​បាយ​ប៉ុណ្ណោះទេ​ ថែម​ទាំងនៅសំដៅ​ជំរុញទំនាក់ទំនង សហប្រតិបតិ្តការក្នុង​វិស័យសេដ្ឋ​កិច្ច ពាណិជ្ជ​កម្ម​ វិនិ​យោគ វប្បធម៌​ជាដើម។ ដោយហេតុនេះ ការ​កសាង​ទំនាក់ទំនង​ដៃគូសា​ធារណៈ​ឯកជន​(PPP)មិន​ត្រឹម​តែសំដៅឆ្លៀតប្រើប្រាស់​ប្រភព​ធនធាន​ អំពី​ហិរញ្ញវត្ថុ និងមនុស្ស នៃក្រសួងការបរទេស​ប៉ុណ្ណោះទេ ថែម​ទាំង​បើក​ចេញការផ្ដើម​គំនិត​ជាច្រើន ផ្លាស់​ប្ដូរ​ថ្មី​សកម្ម​ភាព​របស់​ស្ថាប័ន​តំណាង។


បណ្ដាតំណាងថតរូបអនុស្សាវរីយ៍ (រូបថត៖tgvn.com.vn)

ថ្លែងមតិនៅទីនេះ លោក Nguyen Quoc Dung បានស្វាគមន៍ការចែករំលែកបទពិ​សោធន៍​រ បស់​ប្រទេស​ជា​សមាជិក​ទាំងឡាយ ក្នុងការជំរុញខ្លាំងរូបសណ្ឋានសហ​ប្រតិបតិ្តការ PPP សំដៅ​លើក​កំពស់​គុណ​ភាព​នៃ​ការ​ធ្វើ​សកម្ម​ភាព របស់ក្រសួង​ការបរទេស និងស្ថាប័នតំណាង​នានា ព្រមទាំងចែករំ​លែកបទពិសោធន៍រ​បស់​វៀត​ណាម ក្នុង​ការ​អំពាវនាវ ពង្រីកតួនាទីរបស់ផ្នែកសេដ្ឋកិច្ចឯក​ជន ក្នុងការ​លាតត្រដាងអនុវត្តបណ្ដា សកម្មភាព​ការ​ទូត​នយោបាយ សេដ្ឋកិច្ច​និងវប្បធម៌ នៅក្នុងនិងក្រៅប្រទេស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ