17/04/2016 11:13 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីសុខាភិបាលនៃបណ្តាប្រទេសអាស៊ីស្តីពីការសុំានឹងថ្នាំផ្សះ


គណៈប្រតិភូវៀតណាមនៅសន្និសីទ

នាថ្ងៃទី១៦​ ខែមេសា ឆ្នាំ​២០១៦ សន្និសីទបណ្តារដ្ឋមន្ត្រីសុខាភិបាលស្តីពីការសុំា នឹងថ្នាំផ្សះក្នុងតំបន់​អាស៊ី ដែល​​​បាន​ប្រព្រឹត្តទៅ នៅរដ្ឋធានីតូក្យូប្រទេស​ជប៉ុន។ សន្និសីទ​មនេះ​សំដៅចែក​រំលែក ​បទ​ពិសោធន៍​របស់​ប្រទេស​នានា ក្នុងការប្រឆាំង​ការសុំានឹងថ្នាំផ្សះ កំណត់ការទាក់​ទង់ផ្ទាល់ និងរួមចំណែក​កសាង​ផែន​ការ​ជាតិ ពហុ​ផ្នែក​ ស្តីពីការសុំានឹងថ្នាំផ្សះ។ ថ្លែងមតិក្នុងសន្និសីទនេះរដ្ឋមន្ត្រីក្រសួងសុខា​ភិបាល​វៀតណាម លោកស្រី Nguyen Thi Kim Tien បានសង្កត់​ធ្ងន់ទៅ​លើការ សន្យា​របស់​វៀត​ណាម ដែល​រឹត​បន្តឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​សហគមន៍​ អន្តរជាតិសំដៅត្រួតពិនិត្យប្រកប ដោយប្រសិទ្ធិភាពអំពីបញ្ហាសុំានឹងថ្នាំផ្សះ។ បញ្ចប់​សន្និ​សីទ​ តំណាងចូលរួមបានអនុម័តលើសេចក្តីថ្លែងការន៍តូក្យូ ស្តីពីការ​សុំានឹង​ថ្នាំ​ផ្សះ សន្យា​កសាង​ប្រព័ន្ធ​សុខាភិបាល ដែល​មានលទ្ធភាពទប់ទល់​ឆាប់រហ័ស ជម្រុញកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ តំបន់ និងសកល​លោក​។ ទន្ទឹមជាមួយគ្នា នោះ រួមសហការយ៉ាងស្អិតរមួតជាមួយស្ថាប័ននានា របស់អ.ស.បនិងអង្គ​ការអន្តរជាតិ នានា ក្នុងកិច្ចការ​បង្ការប្រឆាំងការសុំានឹងថ្នាំផ្សះ សំដៅការពារសុខភាព​របស់ប្រជាជន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ