15/12/2016 10:23 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទមន្ត្រីជាន់ខ្ពស់ G20 លើកទី ១


វៀតណាមចូលរួមសន្និសីទមន្ត្រីជាន់ខ្ពស់ G20 លើកទី ១ (VNA)

ចាប់ពីថ្ងៃទី ១២ ដល់ទី ១៣ ខែធ្នូ ឆ្នាំ ២០១៦ នៅទីក្រុងបែកឡាំង (អាល្លឺម៉ង់) បានប្រារព្ធឡើងសន្និសីទមន្ត្រីជាន់​ខ្ពស់ (សន្និសីទ Sherpa) នៃក្រុមបណ្ដាខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោក (G-20) ក្រោមការធ្វើជាអធិបតី
របស់ អាល្លឺម៉ង់។ វៀតណាមត្រូវបានអាល្លឺម៉ង់ ប្រទេសជាប្រធាន G-20 អញ្ជើញចូលរួមសន្និសីទកំពូល G-20 និងបណ្ដាសន្និសីទាក់ទិនរបស់ G-20 ក្នុងឋានៈជាប្រទេស ប្រធាននៃសន្និសីទជាន់ខ្ពស់   APEC ឆ្នាំ ២០១៧។​

គណៈប្រតិភូវៀតណាមដឹក នាំដោយឧបការីរដ្ឋមន្ត្រីការបរទេស លោក Vu Quang Minh បានចូលរួមសន្និសទី Sherpa G-20 លើកនេះ។​ ថ្លែងមតិនៅទីនេះ លោក Vu Quang Minh បានលើកច្បាស់នូវប្រធានបទនិងទិសដៅអាទិភាព​របស់វៀតណាមក្នុងឆ្នាំ APEC ២០១៧ ហើយផ្តើមឡើងខ្លឹមសារអាទិភាពដែល APEC ឆ្នាំ២០១៧ និង G-20​ ២០១៧ អាចសហការអនុវត្តសង្កត់ធ្ងន់ទៅលើការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងយន្តការ G-20 និង APEC ក្នុងបញ្ហាអភិវឌ្ឍន៍ដែលពិភពលោកកំពុងដោះស្រាយ។ រាល់ការផ្តើមគំនិតនិងមតិរបស់គណៈប្រតិភូវៀតណាមនៅសន្និសីទស្តីពីការជំរុញការតភ្ជាប់សេដ្ឋកិច្ចពាណិជ្ជកម្មសកលនិងតំបន់ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ការធានាសន្តិសុខស្បៀងអាហារជាដើម សុទ្ធតែទទួលបានការគាំទ្រពីអាល្លឺម៉ង់និងអង្គសន្និសីទទាំងឡាយ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ