02/04/2017 21:18 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទនៃគណៈកម្មាធិការ IPU ១៣៦

ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣០ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Bangabandhu រដ្ឋធានី Dhaka ប្រទេសបង់ក្លាដែស បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី២៥៧របស់គណៈកម្មាធិការមហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣៦ (IPU ១៣៦) ក្រោមអធិបតីភាពរបស់ប្រធាន IPU លោក Saber Hossain Chowdhary ។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមនិងជាសមាជិកគណៈកម្មាធិការ IPU លោក Nguyen Van Giau បានអញ្ជើញចូលរួមនិងថ្លែងមតិក្នុងកិច្ចប្រជុំនេះ។


គណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទ
(រូបថតៈ Huy Bình/Vietnam+)

កិច្ចប្រជុំលើកនេះ បានពិភាក្សាលើបញ្ហាមួយចំនួនទាក់ទិនទៅនឹងសមាជិកនានានិងបទប្បញ្ញត្តិអ្នកអង្កេតការណ៍ បញ្ហាហិរញ្ញវត្ថុនិងការប្រតិបត្តិយុទ្ធសាស្ត្រ IPU ដំណាក់កាល២០១៧-២០២១ផងដែរ។ អញ្ជើញថ្លែង​មតិ​ក្នុងកិច្ចប្រជុំនេះ លោក Nguyen Van Giau បានសង្កត់ធ្ងន់ទៅលើបញ្ហាសមភាពភេទនិងគោរពសិទ្ធរបស់នារី។ តំណាងរដ្ឋភាវៀតណាមរូបនេះបានឲ្យដឹងថា ក្នុងឆ្នាំកន្លងទៅ IPU បានសកម្មក្នុងការជម្រុញសមភាពភេទនិងផ្តល់សិទ្ធិបន្ថែមឲ្យនារី។ ប្រការនេះរួមចំណែកសម្រាប់ការអភិវឌ្ឍន៍និរន្តរភាពនិងលើគ្រប់ជ្រុងជ្រោយនៅប្រទេសនីមួយៗនិងលើពិភពលោកទាំងមូលទៀតផង។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា លោក Nguyen Van Giau បានឲ្យដឹងថា ដើម្បីរួមដំណើរជាមួយ IPU ក្នុងការងារប្រឆាំងបម្រែបម្រួលអាកាសធាតុនិងកាត់បន្ថយហានិភ័យនោះ វៀតណាមបានរៀបចំសន្និសីទជំនាញមួយរបស់ IPU តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែឧសភាខាងមុខ។ លោកបានអះ​អាង​ថា វៀតណាមនឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយគណៈលេខាធិការ IPU ដើម្បីរៀបចំប្រកបដោយជោគជ័យនូវសន្និសីទពោលខាងលើ ពីនោះឆ្ពោះទៅការត្រៀមរៀបចំជំនួបពិភាក្សាឲ្យបានច្រើនថែមទៀត សំដៅចែករំលែកបទពិសោធន៍ក៏ដូចជាដាក់ចេញ សំណើរផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

 


បណ្តាអត្ថបទបានផ្សាយ