16/06/2015 11:10 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទនិស្សិតទ្វីបអាស៊ីលើកទី ១


វៀតណាមចូលរួមសន្និសីទនិស្សិតទ្វីបអាស៊ីលើកទី ១ (Image: VNA)

សន្និសីទ​និស្សិតទ្វីប​​អាស៊ីជា​លើកដំបូង​​ក្រោម​ប្រធាន​​បទ “ថ្នាក់​ដឹក​នាំក្នុង​ពិភពលោក​ប្រែប្រួ​ល​៖ ​ទំនាក់​​ទំនង​​រវាង​ស្បៀង​​អាហារ​​ប្រភព​ទឹក​​និងថាម​ពល” នឹង​ប្រព្រឹត្តទៅ​ក្នុងដំណាក់​កាល​ចំនួន ២។ ដំណាក់​កាល​ទី ១ នៃវេទិការ​នេះ​ត្រូវ បាន​រៀបចំឡើង​នៅទីក្រុង​ហូជីមិញ (ភាគខាងត្បូងវៀត​ណាម) ចាប់​ពីថ្ងៃ​ទី ១៥​ដល់ទី ១៩ ខែមិថុនា​ឆ្នាំ​២០១៥​។ និស្សិត​ឆ្នើម​ចំនួន ១៥ នាក់​មក​ពីមហាវិទ្យាល័យ​ជាតិ​ទីក្រុង​ហូជីមិញ​រួមជា​មួយ​និស្សិត​នៃ​មហា​វិទ្យា​ល័យ​​ជាតិ​​សឹង្ហបុរី​ចំនួន​ ១០ នាក់​បានចូល​រួមសិក្ខាសាលា​នានា​ ស្តីអំពីបញ្ហា​ខាង​បរិស្ថាន ដូចជា៖ សន្តិ​សុខ​ស្បៀង​អាហា​រ​ការគ្រប់​គ្រង​ប្រភព​ទឹកនិង​ថាមពល និងវិធានការទប់ទល់នឹង​បំរ៉ែបំរួល​អាកាស​ធាតុ​ជាដើម។ ដំណាក់​កាល​ទី ២ នៃ​សន្និសីទ​នេះ​នឹង​ប្រព្រឹត្ត​ទៅនៅសឹង្ហ​បុរីនា​ខែកក្កដា​ខាងមុខ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ