17/04/2016 11:13 GMT+7 Email Print Like 0

វៀតណាមចូលរួមសកម្មភាពជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្មMercosur-អាស៊ាន


វៀតណាមចូលរួមសកម្មភាពជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្មMercosur-អាស៊ាន

នាថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០១៦ វៀតណាម​បានចូលរួ​មសកម្មភាព​ជម្រុញ​ការ ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្លុក​ទីផ្សារ​រួមអាមេរិ​កខាងត្បូង (Mercosur) ជាមួយ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)នៅខេត្ត Tucuman ភាគ​ខាង​ជើង​ប្រទេសអាហ្សង់ទីន។ ថ្លែងមតិនៅទីនេះ អនុព័ន្ធពាណិជ្ជកម្មនៃ ស្ថានទូត​វៀតណាមប្រចាំនៅ អាហ្សង់​ទីន លោកស្រី Nguyen Thi Thanh Van បានរំលឹក ឡើង​វិញ​នូវចំណុច​លោត​ផ្លោះក្នុង​ដំណើរ​ការធ្វើ​សមាហរណ​កម្ម​ តំបន់និងអន្តរ​ជាតិរបស់វៀតណាម ជាពិសេសគឺការចូលរួមយ៉ាងសកម្ម​ របស់​វៀត​ណាម​ចូល​ក្នុង​បណ្តាសកម្មភាព​របស់អាស៊ាន។ លោកស្រីឲ្យដឹងថែមទៀតថា នាពេល​កន្លង ទៅមាន​ក្រុមហ៊ុន​ជាច្រើន​របស់អាហ្សង់ទីននិង អ៊ុយរូហ្គាយបានជួបធ្វើ​ការ ជាមួយ អនុព័ន្ធ​ពាណិជ្ជកម្ម​វៀតណាម សំដៅ​ស្វែង​រកអំពី​ច្បាប់​វិនិយោគ​បរទេស គ្រឿង ឈើ គ្រឿងសង្ហារឹមរបស់វៀតណាម ក៏ដូចជាការនាំចេញស្រា​ទំពាំងបាយជូ សាច់ គោ ទៅកាន់វៀត​ណាមផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ