01/06/2015 09:38 GMT+7 Email Print Like 0

វៀតណាមចូលរួមសកម្មក្នុងការសន្ទនា Shangri-La ឆ្នាំ២០១៥


គណៈប្រតិភូវៀតណាមជួបចរចារទ្វេភាគីជាមួយគណៈប្រតិភូចិននៅក្រៅក្របខ័ណ្ឌការសន្ទនា Shangri-La ២០១៥ (រូបថត៖VGP)
នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស​វៀតណាម នាពេលឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅក្រៅក្របខ័ណ្ឌការសន្ទនា Shangri-La លើកទី១៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ដល់ទី៣១ ខែឧសភា ឆ្នាំ២០១៥ នៅសឹង្ហបុរី​បានអះអាងថា គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការសន្ទនា លើកនេះ។គណៈ​ប្រតិភូ​វៀតណាមក៏បានមានជំនួបសន្ទនាទ្វេភាគីនៅក្រៅក្របខ័ណ្ឌការសន្ទនាសំដៅផ្លាស់ប្ដូរមតិទាក់ទិនដល់​​បញ្ហាកំពុងលេចឡើង ដូចជា បញ្ហាកសាងនិងអភិវឌ្ឍន៍ បញ្ហាយុទ្ធសាស្ត្រនិងអន្តរគមរបស់ប្រទេសធំៗ​ឬ​បញ្ហា សមុទ្រខាងកើត។ស្ដីអំពីបញ្ហាសមុទ្រខាងកើត គណៈប្រតិភូវៀតណាមបានផ្លាស់ ប្ដូរយ៉ាងស្មោះត្រង់ដោយឈរលើស្មារតីស្ថាបនាជាមួយគណៈប្រតិភូចិន ក៏ដូចជាគណៈប្រតិភូនៃប្រទេសផ្សេងៗទៀតផងដែរ។គណៈ​ប្រតិភូវៀតណាមបាននាំចេញរាល់សំណើរដែលមានលក្ខណៈស្ថាបនា ដោយឈរលើមូលដ្ឋានទំនាក់ ទំ​នងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងចិន ដែលដំបូងបង្អស់គឺមិនទុកឲ្យវិវាទកម្មកើតមានឡើង​ជាដាច់ខាតបានឡើយ។ ក្រោយនោះ ភាគីទាំង២នឹងសហការស្វែងរកដំណោះស្រាយដើម្បីសហប្រតិបតិ្តការ​នៅតំបន់នានាដែលភាគីទាំង២បានឯកភាព៕
 
តាម VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ