04/04/2017 11:17 GMT+7 Email Print Like 0

វៀតណាមចូលរួមមហោស្រពផ្សាររាត្រីអាស៊ាន អាស៊ីអាគ្នេយ៍ ២០១៧ នៅនូវែលហ្សេឡង់


វៀតណាមចូលរួមមហោស្រពផ្សាររាត្រីអាស៊ាន អាស៊ីអាគ្នេយ៍ ២០១៧
នៅនូវែលហ្សេឡង់ (http://baotintuc.vn/)

 

មហោស្រពផ្សាររាត្រីអាស៊ាន ២០១៧ (ASEAN Night Market)​ ត្រូវ​បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១ ដល់ ២​ ខែមេសា ឆ្នាំ២០១៧ នៅរដ្ឋធានី Wellington របស់​នូវែលហ្សេឡង់។ មហោស្រពនេះបានប្រារព្ធឡើងពីរឆ្នាំម្ដងដោយមានការសហការរៀបចំរបស់មូលនិធិ Asia – New Zealand Foundation ក្រុមប្រឹក្សាទីក្រុង Wellington​​ ​និងគណៈកម្មាធិការអាស៊ានប្រចាំនៅ​ Wellington (ACW) ដែល​រួម​មាន​ប្រទេសទាំង ៦ អាស៊ានគឺវៀតណាម ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី ​ហ្វីលីពីន​សិង្ហបុរី​ និងថៃ សំដៅឧទ្ទេសនាម ផ្សព្វផ្សាយអំពីបណ្ដាខឿនវប្បធម៌​ ផលិតផល​​សប្បកម្មវិចិតសិល្បៈនិងម្ហូបអាហាររបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន​។

ក្នុងឱកាសនេះ ស្ថានទូតវៀតណាម​ប្រចាំនៅនូវែលហ្សេឡង់​បាន​ចូល​រួម​មហោស្រពនេះ ហើយបានតាំងបង្ហាញ​ផលិតផលសិប្បកម្មវិចិតសិល្បៈ និងបាន​ផ្គត់ផ្គង់​ព័ត៌មានស្ដីអំពីទេសចរណ៍វៀតណាម​។ បណ្ដាប្រទេស​ជាសមាជិកអាស៊ាន​បាននាំមក​នូវឈុតសម្តែងសិល្បៈជាប្រពៃណីរបស់ជនជាតិខ្លួន ហើយបានរៀប​ចំ​​ស្តង់​ទំនិញ​តាំង​​​បង្ហាញផលិតផលសិប្បកម្មវិចិតសិល្បៈ និងជាពិសេស​មាន​ស្តង់ម្ហូបអាហារ​ជនជាតិ​ដោយមានរសជាតិសំបូរបែបរបស់អាស៊ានផងដែរ​៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ