15/10/2015 09:56 GMT+7 Email Print Like 0

វៀតណាមចូលរួមផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈ MERCOSUR


វៀតណាមចូលរួមផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈ MERCOSUR (Image: VNA)

ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីបានចូលរួមផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈប្លុកទីផ្សាររួមអា​មេ​រិក​ខាងត្បូង (MERCOSUR) លើកទី ៥ ចាប់ពីថ្ងៃទី ៧ ដល់ទី ១២ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុង Iguazu ភាគ​ខាងជើងអាហ្សង់ទីន។ នេះគឺជាផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈធំមួយដែលមូលនិធិសិប្បកម្មវិចិត្រ សិល្បៈ Misiones សហការជាមួយក្រុមប្រឹក្សារវិនិយោគសហព័ន្ធអាហ្សង់ទីន (CFI) រៀបចំប្រចាំឆ្នាំ។ មិត្តភ័ក្តអាហ្សង់ទីនិងអន្តរជាតិយកចិត្តទុកដាក់ដល់ផលិតផលសិប្បកម្មវិចិត្រសិល្បៈវិសេសវិសាល​របស់​វៀត​ណាមដូចជា៖ គំនូរប៉ាក់ផលិតផលសូត្រនិងគំនូរខ្មុកម្រាក់។ ការចូលរួមរបស់វៀតណាមក្នុងផ្សារណាត់លើកនេះទទួលបានការយកចិត្តទុកដាក់ជាច្រើនរបស់អ្នកយកសារព័ត៌មានតំបន់និងអតិថិជន។ នាឆ្នាំនេះ មាន​ស្តង់ទំនិញចំនួន ២៥០ ស្តង់មកពីប៉្រេស៊ីល Bolivia Ecuador Paraguay ប៉េរូ អាហ្សង់ទីននិងវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ