01/11/2015 09:39 GMT+7 Email Print Like 0

វៀតណាមចូលរួមផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈឡាវ២០១៥


ផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈឡាវលើកទី១៤ (រូបថត៖TTXVN)

នារសៀលថ្ងៃ​ទី៣០ខែតុលាឆ្នាំ២០១៥​ នៅរដ្ឋធានី​វៀងច័ន្ទ​របស់ឡាវបានប្រារព្ធ​ឡើង ​ផ្សារណាត់​ទំនិញ​សិប្បកម្ម​វិចិត្រ​សិល្បៈ​ឡាវលើកទី១៤ ដោយ​ទាក់ទាញការ​ចូល​រួមរបស់​ក្រុមហ៊ុន​យ៉ាង​ច្រើន​ កុះករមកពីវៀត​ណាម ប្រទេស​អាស៊ាន​មួយចំនួន​និង​ប្រទេសដៃគូផ្សេងៗទៀត។ អ្នកស្រី Vu Kim Thu តំណាងក្រុមហ៊ុន ផលិត​ទំនិញ​សិប្បកម្ម​វិចិត្រ​សិល្បៈ Xuan Viet របស់វៀត​ណាម បានឲ្យដឹងថា៖ “យើង​ខ្ញុំ​ឧទ្ទេសនាម​ផលិត​ផល​ដែល​មាន​លក្ខណៈ​សិល្បៈ​ខ្ពស់ មាន​តំលៃ​ខ្ពស់ក៏ដូចជា​ធនធាន​រ៉ែ ត្បូង​ថ្មនៃ​វៀត​ណាម​ផង​ដែរ​។ យើង​ខ្ញុំចង់​ឧទ្ទេស​នាម​ផលិត​ផលថ្មីៗ ហើយបង្កើតការងារធ្វើសំរាប់​ប្រជាជន​នៅតំបន់។ នាអនាគតយើងខ្ញុំក៏ចង់បើកទូ​លាយ​ទីផ្សារ​នៅឡាវ​ផង​ដែរ”។ ក្រៅពីតាំងបង្ហាញស្ដង់ទំនិញ ផ្សារណាត់លើកនេះនៅតែមានសកម្មភាព​ផ្សេងៗដូច​ជា សិក្ខា​សាលា​ផ្លាស់​ប្ដូរ​ចំណេះដឹង​បទពិសោធន៍ អំពីវិស័យសិប្បកម្មវិចិត្រសិល្បៈ​និង​ការសំដែង​សំលៀក​បំពាក់​ជន​ជាតិ​របស់​ប្រទេសអាស៊ាន​នានា​ផងដែរ។ ផ្សារណាត់នេះនឹងបើក​ទ្វារដល់​ថ្ងៃទី៣ខែវិច្ចិកាខាង​មុខ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ