07/04/2017 10:05 GMT+7 Email Print Like 0

វៀតណាមចូលរួមកិច្ចសន្ទនា “សកម្មភាពនៅប៉ែកខាងកើត” នៅឥណ្ឌា

កិច្ចសន្ទនាក្រោមប្រធានបទ “សកម្មភាពនៅប៉ែកខាងកើត” លើកដំបូងបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលស្រាវជ្រាវ “Brookings India” នៅរដ្ឋធានីញូវដេលី កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧។ កិច្ចសន្ទនានេះសំដៅ​ពិភាក្សាអំពីវិធានការសហប្រតិបតិ្តការក្នុងការអនុវត្តគោលនយោបាយ “សកម្មភាពនៅប៉ែកខាងកើត” ដោយ
មានតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ហើយបង្កើនទំនាក់ទំនងរវាងឥណ្ឌាជាមួយប្រទេសអាស៊ីអាគ្នេយ៍។ 


អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung ថ្លែងមតិនៅកិច្ចសន្ទនានេះ (រូបថត៖vietnamplus)
 

ថ្លែងមតិនៅទីនេះ ប្រធានគណៈប្រតិភូវៀតណាមអនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung បានវាយតំលៃខ្ពស់ចំពោះគោលនយោបាយ “សកម្មភាពនៅប៉ែកខាងកើត” របស់ឥណ្ឌាក្នុងការបង្កើនទំនាក់ទំនងជាមួយប្រទេសសមាជិកអាស៊ាន។ ក្នុងនោះ ចំណុចគួរឲ្យទាក់ទាញគឺអាស៊ានត្រូវបានកំណត់ជាគន្លឹះក្នុងគោលនយោបាយ “សកម្មភាពនៅប៉ែកខាងកើត” និងជាមជ្ឈមណ្ឌលនៃ “សុបិន្តឥណ្ឌា” ក្នុងសតវត្សទ្វីបអាស៊ី។ អនុ​រដ្ឋមន្ត្រីលោក Nguyen Quoc Dung ចាត់ទុកថា ដើម្បីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឥណ្ឌា-អាស៊ានក៏ដូចជាជំរុញគោលនយោបាយពោលខាងលើនោះ ភាគីទាំងពីរចាំបាច់ត្រូវបង្កើនការតភ្ជាប់ខាងវប្បធម៌ រួមចំ​ណែក​ជំរុញការយល់ដឹងគ្នាទៅវិញទៅមក។ ឥណ្ដាអាចបង្កើនការជួយឧបត្ថម្ភប្រទេសអាស៊ាននានាក្នុងការអភិវឌ្ឍន៍​វិទ្យាសាស្ត្របច្ចេកវិទ្យាកសិកម្មនិងបណ្ដុះបណ្ដាលភាសាអង់គ្លេស តាមនោះរួមចំណែកធ្វើឲ្យទំនាក់ ទំនងរវាងភាគីទាំងពីរកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ អនុរដ្ឋមន្ត្រីលោក​ Nguyen Quoc Dung សង្កត់ធ្ងន់ថា ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនងសន្ទនាឥណ្ឌា-អាស៊ាននោះ វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយ អាស៊ាននិងឥណ្ឌាសំដៅនាំទំនាក់ទំនងរវាងភាគីទាំងពីរឡើងកំរិតថ្មី រួមចំណែកទៅក្នុងការរក្សាសន្តិសុខ ស្ថិរភាពនិងភាពសម្បូររុងរឿងនៅក្នុងតំបន់៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ