06/02/2016 12:17 GMT+7 Email Print Like 0

វៀតណាមចាត់ទុកការងារកាត់បន្ថយភាពក្រីក្រជាគោលដៅសកលខ្ពស់បំផុត

នារសៀលថ្ងៃទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធាន​ក្រុម បេសកកម្ម​អចិន្ត្រៃយ៍​វៀត​ណាម​ប្រចំា​អ.ស.ប បានមានបទ​សន្ទរកថា​នៅសម័យ​ប្រជុំលើកទី៥៤ នៃគណៈកម្មាធិការអភិវឌ្ឍន៍​សង្គម ចំណុះ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​សង្គម​អ.ស.ប ក្នុងនោះបានសង្កត់ធ្ងន់ថាការកាត់បន្ថយ​ភាព ក្រីក្រនៅបន្តជាគោលដៅ​សកល​ខ្ពស់​បំផុត​របស់វៀតណាម។ លោកស្រី Nguyen Phuong Nga បានចាត់ទុកថា​ដើម្បី​អនុវត្តន៍​ប្រកប​ដោយ​ជោគជ័យ​នូវគោល​ដៅអភិ​វឌ្ឍនិរន្តរភាព និងរបៀបវារៈ​២០៣០ គឺគោល​នយោបាយសង្គម គោលនយោ បាយ​សេដ្ឋកិច្ច​ត្រូវបាន​កសាង​ឲ្យ​សមស្រប ដោយមានការជួយគ្នាទៅវិញទៅ​មក ព្រមទាំងផ្តោតសំខាន់លើការងារការ​ពារបរិស្ថាន។

​ក្នុងឱកាសនេះដែរ លោកស្រី Nguyen Phuong Nga បានឧទ្ទេសនាម នូវគោល​នយោបាយ​សមិទ្ធិ​របស់​វៀត​ណាម ក្នុងការ​ងារ​កាត់​បន្ថយ​ភាព​ក្រីក្រ ធានាសន្តិសុខ​សង្គមផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ