22/10/2015 09:39 GMT+7 Email Print Like 0

វៀតណាមចង់ឲ្យ UNCTAD បន្ត​ជួយ​ឧបត្ថម្ភ​ក្នុង​ដំណើរ​ការ​សមាហរណកម្ម​និង​អភិវឌ្ឍន៍​


វៀតណាមចង់ឲ្យ UNCTAD បន្តជួយឧបត្ថម្ភក្នុងដំណើរការសមាហរណកម្មនិងអភិវឌ្ឍន៍ (VNP)

វៀតណាមចង់ឲ្យ UNCTAD បន្តជួយឧបត្ថម្ភ​ក្នុងដំណើរការ​សមាហរណកម្ម និងអភិវឌ្ឍន៍។ នេះ​ជា​យោបល់​របស់​ឧប​នាយក​រដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម​ លោក Pham Binh Minh ក្នុង​ពិធីទទួល​ជួបសន្ទនា​ លោក Mukhisa Kituyi អគ្គលេខាធិការសន្និសីទអង្គការ​សហប្រជាជាតិ ស្ដីពី​ពាណិជ្ជកម្ម​និង​អភិវឌ្ឍន៍ (UNCTAD) ក្នុង​ឱកាស​ចូល​រួមសិក្ខាសាលាអន្តរជាតិ​ ស្ដីពី​យថា​ទស្សន៍​សហ​ប្រតិបត្តិ​ការ​រវាង​វៀត​ណាម ជាមួយ​បណ្ដា​ប្រទេស​មជ្ឈឹម​បូព៌ា-អាហ្វ្រីក ដោយក្រសួង​ការបរទេសរៀបចំនៅក្រុង​ហាណូយ នាថ្ងៃទី២០ខែតុលាឆ្នាំ២០១៥។ ឧប​នាយក​រដ្ឋមន្ត្រី Pham Binh Minh បាន​វាយតំលៃខ្ពស់ការដែល UNCTAD បន្ត​លៃ​ទុក​ការ​ជួយ​ឧបត្ថម្ភ​បច្ចេក​ទេស​សំរាប់​វៀត​ណាម ក្នុងវិស័យពាណិជ្ជកម្មនិង​វិនិយោគ​បរទេស។ ឧបនាយករដ្ឋមន្ត្រីមាន​បំណង​ថា UNCTAD បន្ត​ជា​ស្ពាន​តភ្ជាប់​ជំរុញ​កិច្ចសហប្រតិបត្តិការ រវាងវៀតណាមជា​មួយបណ្ដាប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងៗ ក្នុង​នោះ​មាន​ប្រទេស​អាហ្វ្រីក​តាម​រូបសណ្ឋាន​សហប្រតិបត្តិការ​ត្រីភាគី (២+១)ផង។

រីឯលោក Mukhisa Kituyi បានសម្ដែងការត្រៀមខ្លួន​ ជាស្រេចជួយឧបត្ថម្ភវៀត​ណាម​សហ​ប្រតិបត្តិការ​ ពាណិជ្ជកម្ម និង​វិនិយោគ​តភ្ជាប់ ជា​មួយបណ្ដាប្រទេស​កំពុង​អភិវឌ្ឍន៍​ នៅ​ទ្វិប​អាហ្វ្រីក​ពិសេស​គឺកិច្ច​សហ​ប្រតិបត្តិ​ការ ​អំពី​សន្តិ​សុខ​ស្បៀង​អាហារ​ កសិកម្ម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ