04/11/2016 10:22 GMT+7 Email Print Like 0

វៀតណាមចង់ឲ្យអង្គភាពអាជីវកម្មឥណ្ឌាជម្រុញកិច្ចសហប្រតិបត្តិការនិងធ្វើការវិនិយោគនៅវៀតណា


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue ទទួលជួបជាមួយសហព័ន្ធឧស្សាហកម្មឥណ្ឌា
ដឹកនាំដោយលោក Naushad Forbes

នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ថ្លែងមតិក្នុងពិធីទទួលជួបជាមួយសហព័ន្ធឧស្សាហកម្មឥណ្ឌាដឹកនាំដោយលោក Naushad Forbes ប្រធានសហព័ន្ធនិងជាប្រធានសម្ព័ន្ធក្រុមហ៊ុន Forbes Mashall Pvt Ltd ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមនោះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានសម្តែង​គោលបំណងចង់ឲ្យអង្គភាពអាជីវកម្មឥណ្ឌាមកធ្វើការវិនិយោគនៅវៀតណាមច្រើនថែមទៀត។​ លោក Vuong Dinh Hue បានស្នើឲ្យអង្គភាពអាជីវកម្មឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគលើបណ្តាវិស័យដែលជាប្រៀបខ្លាំងរបស់ឥណ្ឌា ដូចជាអគ្គិសនី ថាមពលកកើតឡើងវិញនិងបច្ចេកវិទ្យាព័ត៌មានជាដើម។

រីឯខ្លួនវិញ លោក Naushad Forbes បានឲ្យដឹងថា ដំណើរទស្សនកិច្ចវៀតណាមលើកនេះរបស់សហព័ន្ធគឺសំដៅអនុវត្ត​ជាក់ស្តែងនូវកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នាខែកញ្ញាកន្លងទៅនៅទីក្រុងហាណូយផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ