30/10/2015 09:55 GMT+7 Email Print Like 0

វៀតណាមគោរព​សិទ្ធិសេរី​ភាព​ខាង​នាវាចរណ៍ អាកាស​ចរណ៍​នៅស​មុទ្រ​ខាង​កើត​


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh

នាថ្ងៃទី២៩ខែតុលាឆ្នាំ២០១៥ ឆ្លើយសំណួរ​របស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់​វៀត​ណាម​ ចំពោះ​ការ​ដែល​សហរដ្ឋ​អាមេរិក បញ្ជូននាវាទៅឆ្លងតំបន់​មាន​រចនា​សម្ព័ន្ធខាង​ភូមិសាស្ត្រមួយ​ចំនួន​ចំណុះប្រជុំ​កោះ Truong Sa អ្នក​នាំពាក្យក្រសួង​ការបរ​ទេសវៀតណាម លោក Le Hai Binh បានលើកច្បាស់​ថា៖ “ជាប្រ​ទេស​មាន​អធិបតេយ្យ​ភាព​ ចំពោះ​ប្រជុំ​កោះ Hoang Sa និង Truong Sa នៅ​សមុទ្រ​ខាង​កើត​ និង​ជា​សមាជិក​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ វៀត​ណាម គោរពសិទ្ធិសេរីភាព​ខាងនាវាចរណ៍ អាកាស​ចរណ៍នៅ​សមុទ្រ​ខាង​កើត​ដោយ​ឈរលើមូលដ្ឋានការ​កំណត់​ទាក់ទិននានា នៃអនុសញ្ញានេះ​ហើយ​សមស្រប​នឹង​ការ​កំណត់ ​នៃប្រ​ទេស​ជាប់​សមុទ្រ។ វៀត​ណាម​អំពាវនាវ​ឲ្យ​ភាគីទាក់ទិន​នានា រួមវិភាគទានយ៉ាងសកម្ម​ក្នុងការ​រក្សាសន្តិ​ភាព ស្ថិរ​ភាព​ សន្តិសុខ និង​សុវត្ថិភាព​នាវាចរណ៍ អាកាសចរណ៍នៅសមុទ្រ​ខាង​កើត ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ រួម​មាន​អនុសញ្ញា​អ.ស.ប​ ស្ដីពីច្បាប់សមុទ្រឆ្នាំ​១៩៨២និង​សេចក្ដី​ថ្លែង​ការណ៍​ ស្ដីពី​ការ​ប្រតិបតិ្ត​របស់​ភាគីនា​នា​​នៅ​សមុទ្រ​ខាង​កើត​ (DOC) ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ