07/11/2015 10:24 GMT+7 Email Print Like 0

វៀតណាមគោរពនិងគាំទ្រសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ


វៀតណាមគោរពនិងគាំទ្រសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី៣០ខែតុលាដល់ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៥ នៅទីស្ដីការអ.ស.បនៅក្រុង​ New York អាមេរិក គណៈ​កម្មាធិការ​ទទួលបន្ទុក​បញ្ហានយោបាយ ​ពិសេសនិងមិន​ធ្វើអាណានិគម​មហាសន្និបាត ​អ.ស.បអាណត្តិទី៧០បាន​ប្រជុំពេញ​អង្គពិភាក្សា​លើ​ប្រធានបទ ពិនិត្យលើគ្រប់វិស័យសកម្មភាពរក្សា​សន្តិភាព របស់អ.ស.ប។ ថ្លែងមតិ​នៅសម័យ​ពិភាក្សា​នេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានគណៈប្រតិភូ​ដំណាង​អចិន្ត្រៃយ៍​វៀត​ណាម​ប្រចាំ​នៅ​អ.ស.ប អះអាងថា វៀតណាមគោរពនិងគាំទ្រ​សកម្មភាព​រក្សា សន្តិភាពនៃអ.ស.បនិងមានការ​រួមចំ​ណែក​សកម្ម​សំរាប់​សកម្មភាព​នេះ។ សកម្មភាពរក្សាសន្តិភាពនៃអ.ស.បត្រូវគោរពតាមគោល​មាគ៌ាគោល​ដៅ នៃធម្មនុញ្ញ​អ.ស.បនិង​គោលការណ៍សារវន្ត នៃសកម្មភាពនេះគឺអព្យាក្រិតមិនប្រើប្រាស់ កំលាំង​សព្វាវុធ​លើកលែង​តែករណីការ​ពារ​ខ្លួន​ឯង​សមស្រប និងត្រូវបានភាគីទាក់ទិននានា​យល់ព្រម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ