06/12/2016 09:42 GMT+7 Email Print Like 0

វៀតណាមគោរពទំនាក់ទំនងមិត្តភាពប្រពៃណីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយមីយ៉ាន់ម៉ា


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រី
ក្រសូងមហាផ្ទៃម៉ីយ៉ាន់ម៉ា លោក Kyaw Su
e

នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសូងមហាផ្ទៃម៉ីយ៉ាន់ម៉ា លោក Kyaw Sue ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចចរចាររវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមីយ៉ាន់ម៉ាជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ជាពិសេសគឺភាគីទាំងពីរបានផ្លាស់ប្តូរនិងឯកភាពលើវិធានការជាក់ស្តែងជាច្រើនសំដៅជម្រុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការ​ទ្វេភាគីឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ​លោក Tran Dai Quang បានអះអាងថា វៀត​ណាម​ជានិច្ចកាល គោរពទំនាក់ទំនងប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយម៉ីយ៉ាន់ម៉ា។

លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរបើកទូលាយទំនាក់ទំនងយ៉ាងល្អប្រសើ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរនិងដើម្បីគោលដៅរួមកសាងសហគមន៍អាស៊ានសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ