26/09/2014 10:27 GMT+7 Email Print Like 0

វៀតណាមគាំទ្ររាល់ការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម



អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh (Image: VNA)
នាថ្ងៃទី២៥ខែកញ្ញាឆ្ន២០១៤ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្ម របស់វៀតណាម
ចំពោះ ការដែលអាមេរិកដំណើរការវាយប្រហារតាមជើងអាកាសតម្រង់ទៅលើ “រដ្ឋឥស្លាម
ស្វ័យប្រកាស” (IS) នៅស៊ីរី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បាន
អះអាងថា៖ វៀតណាមគាំទ្ររាល់ការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ សំដៅប្រយុទ្ធ
ប្រឆាំងនឹងភេវកម្មនិយម ក្រោមរូបសណ្ឋានណាគ្រប់ប្រភេទ ក៏ដូចជាអំពើហឹង្សាជ្រុលនិយម
ដោយឈរលមូលដ្ឋនគោរពធម្មនុញ្ញរបស់ អ.ស.ប. បណ្ដាគោលការណ៍សារវ័ន្តរបស់ច្បាប់
អន្តរជាតិស្តីអំពីឯកភាព អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសទាក់ទិននានា
ធានាសុវត្ថិភាពសំរាប់ជនស៊ីវិល។

ឆ្លើយសំណួរ អំពីការដែលចិនបានផ្លាស់ប្តូរវាលថ្ម លើសមុទ្រខាងកើតនាពេលថ្មីនេះ ក្នុងនោះ
មានកោះGac Ma ចំណុះអធិបតេយ្យភាពរបស់វៀតណាម លោក Le Hai Binh បានលើកច្បាស់
ថា៖ “រាល់សកម្មភាពនៃភាគីទាក់ទិននានានៅសមុទ្រខាងកើត ត្រូវគោរពអធិបតេយ្យភាព
និងយុត្តាធិការរបស់ប្រទេសទាក់ទិននានា គោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអំពី
ច្បាប់សមុទ្រឆ្នាំ១៩៨២ របស់ អ.ស.ប. ក៏ដូចជាសេចក្តីថ្លែងការស្តីអំពី ការប្រតិបត្តិសំរាប់ភាគី
នានាលើសមុទ្រខាងកើត (DOC) និងមិនធ្វើឲ្យស្ថានាភាពស្មុគស្មាញថែមទៀត យើងខ្ញុំបាន
ចាត់ទុកថា៖ ក្នុងកាលៈទេសៈបច្ចុប្បន្ន ភាគីទាំងឡាយត្រូវមានការទទួលខុសត្រូវ រក្សាសន្តិភាព
និងស្ថិរភាពលើសមុទ្រខាងកើត។”

ទាក់ទិនដល់ព័ត៌មានថា៖ នាយកដ្ឋានទទួលបន្ទុកបញ្ហាលើសមុទ្ររបស់ចិន នាថ្ងៃទី២៤ខកញ្ញា
ឆ្នាំ២០១៤បានប្រកាសថា៖ កងទ័ពនៃប្រទេសនេះបានដំណើរការសមយុទ្ធ ដោយគ្រាប់ពិត
ទ្រាយទ្រង់ធំពីកោះHainanរបស់ចិន ដល់ប្រជុំកោះHoang Saរបស់វៀតណាម។ការធ្វើសមយុទ្ធ
នេះជះឥទ្ធិពលយ៉ាងម៉េចដល់សកម្មភាពនេសាទត្រី របស់អ្នកនេសាទវៀតណាមលើទីកន្លែង
នេសាទប្រពៃណីHoang Sa និងវៀតណាមមានវិធានការអ្វីៗ ដើម្បីការពារអ្នកនេសាទរបស់ខ្លួន
លោក Le Hai Binh បានឲ្យដឹងថា៖ រហូតមកដល់ពេលនោះ រដ្ឋាភិបាលវៀតណាមជានិច្ចកាល 
មានវិធានការចាំបាច់ ដើម្បីការពារអ្នកនេសាទ និងសកម្មភាពនេសាទនៅទីនេះ។ដោយហេតុ
នេះ បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម បានធ្វើឲ្យច្បាស់លាស់ព័ត៌មាន ពោលខាងលើ
ព្រមទាំងអនវុត្តវិធានការចាំបាច់ ដើម្បីអ្នកនេសាទធ្វើសកម្មភាពធម្មតា លើសមុទ្រខាងកើត៕
តាមVOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ