25/10/2016 10:28 GMT+7 Email Print Like 0

វៀតណាមខំប្រឹងប្រែងអនុវត្តប្រកបដោយជោគជ័យកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ

សិក្ខាសា​លាស្តីពី “សមិទ្ធិ​របស់គណៈ​កម្មាធិការ​អន្តររដ្ឋាភិបាល ស្តីពី​បម្រែ​បម្រួល​អាកាស​ធាតុ​និង​សកម្មភាព របស់​វៀត​ណាម​ក្នុងការ​ទប់​ទល់ នឹងបម្រែ​បម្រួល អា​កាសាធាតុ” បា​នបើកនាថ្ងៃទី​២៤ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ ថ្លែងមតិបើក​សិក្ខា​សា​លានេះ អនុរដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថាន​វៀតណាម លោក Vo Tuan​ Nhan បាន​ឲ្យដឹងថា វៀតណាមយល់ច្បាស់​ថា ការទប់ទ​ល់ជាមួយ​បម្រែបម្រួល​អា​កាស ធាតុ​និង​ការ​បង្កា​រ​ប្រឆាំង​​គ្រោះធម្មជាតិ​នោះ គឺមានអត្ថន័យសំខាន់សម្រាប់ការ​អភិវឌ្ឍន៍​ចីរ​ភាពប្រទេសជាតិ។
 


អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Vo Tuan Nhan ថ្លែងមតិក្នុងសិក្ខាសាលា (រូបថតៈ Trung Hiếu)

យោង​តាមលោក Pham Van Tan អនុប្រធាននាយកដ្ឋាន​ឧត្តុនិយមជលសាស្ត្រ​និង​បម្រែ បម្រួល​អាកាស​ធាតុ​ នៃក្រសួង​ធន​ធាន​ និងបរិស្ថានថា គោលដៅរួមនៃការ​អនុវត្តកិច្ច ព្រម​ព្រៀង​ប៉ារីស​នៅវៀត​ណាម​គឺអនុវត្ត​សកម្មភាពសមស្រប​ នឹងដំណោះ​ស្រាយ​ដល់​ឆ្នាំ២០២០ និង២០៣០ ដើម្បី​អនុវ​ត្ត​ជាជំហាន​ៗ​នូវ​ការ​កំណត់​​មួយ​ចំ​នួន​សម្រាប់​​វៀត​ណាម ក្នុងការអនុវត្តកិច្ចព្រម​ព្រៀង​ប៉ារីស​ផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ