18/10/2016 10:31 GMT+7 Email Print Like 0

វៀតណាមខំប្រឹងប្រែងទទួលបានគោលដៅបង្កើន GDP ពី ៦,៣% ដល់ ៦,៥%


វៀតណាមខំប្រឹងប្រែងទទួលបានគោលដៅបង្កើន GDP ពី ៦,៣% ដល់ ៦,៥% (VOV)

នាព្រឹកថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០១៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត​ណាម បន្ត​កម្មវិធី​សម័យ​ប្រជុំ​លើកទី​៤ ផ្តល់​មតិចំពោះ​បណ្ដា​រ​បាយ​ការណ៍​ នៃរដ្ឋា​ភិបាល​ស្តីពីលទ្ធ​ផល​នៃការ​អនុវត្ត​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​សង្គមនិង​ថវិការ​រដ្ឋ ឆ្នាំ​២០១៦ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៧។ តាមនោះ មាន​គោល ដៅដែល​ពិបាក​និង​សម្រេចបាន​គឺកំណើន​ GDP  គ្រោង​នឹង​ទទួលបាន​ពី ​៦,៣% ​ដល់ ​៦,៥% បើ​ប្រៀប​នឹង​ផែន​ការដាក់​ចេញ​គឺ ៦,៧% ហើយ​ល្បឿន​​នៃការ​បង្កើន​តំលៃប្រាក់​នាំចេញ​ពី ៦% ដល់​ ៧% បើ​ប្រៀប​នឹង​ផែន​ការ​បាន​​ដាក់​ចេញគឺ ១០%។ ក៏តាម​របាយការណ៍​ពោលខាង​លើថា៖ ចំណាយថវិការហួស​ពីការកំណត់​ឆ្នាំ ២០១៦ គឺ ២៥៤ លាន​លាន​ដុង ស្មើនឹង​ចំនួន​ដែលរដ្ឋសភា​បាន​កំណត់។ គណៈ​កម្មាធិការ​ហិរញ្ញវត្ថុ​ថវិការ​បាន​ស្នើរ​ឲ្យរដ្ឋាភិបាល​ត្រួត​ពិនិត្យ​ ហើយរាយការណ៍ឲ្យបានគ្រប់គ្រាន់ស្ថានភាព​ បំណុលសាធារណៈដើម្បីនាំចេញ​វិធាន ការណ៍​គ្រប់គ្រង​ និងតុល្យភាពថវិការរដ្ឋឲ្យមានភាពម្ចាស់ការ និងទាន់​ពេល​វេលា។ នាសម័យ​ប្រជុំព្រឹក​ថ្ងៃនេះ​ដែរ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានរៀប​ចំ​ការ​ប្រមូល​ផ្តុំប្រាក់​ជំនួយ​សំរាប់​ប្រជាពល​រដ្ឋ​ភាគ​កណ្ដាល​វៀត​ណាម​​ ដែលកំពុង​រង ឥទ្ធិពល​ដោយទឹក​ជំនន់​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ