02/07/2017 11:00 GMT+7 Email Print Like 0

វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ២០២០ ប្រជាជនជាង៩០%ចូលរួមធានារ៉ាប់រងសុខាភិបាល

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាធានារ៉ាប់រងសុខាភិបាលវៀតណាម នាយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅ​ទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី៖ធានារ៉ាប់រងសុខាភិបាលសំរាប់ប្រជាជនទាំងមូល -រួមដៃដើម្បីសុខភាព​ សហគមន៍។ អញ្ជើញចូលរួម និងថ្លែងមតិនៅកម្មវិធីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ នាបច្ចុប្បន្ន វៀតណាមមានមនុស្សចំនួន២០លាននាក់មិនទាន់ចូលរួមធានារ៉ាប់រងសុខាភិបាល ដែលក្នុងនោះមានមនុស្សជាច្រើនជួបការលំបាកក្នុងជីវភាពរស់នៅ។ ដោយមានស្មារតីមេត្តាធម៌ ស្និទ្ធស្នាល រួមដៃដើម្បីសុខភាពសហគមន៍ ខ្ញុំសូមអំពាវនាវអោយបណ្ដាសម្បុរសជន សហគ្រាស អង្គការសង្គម សកម្មចូលរួមកម្មវិធីទិញនិងប្រគល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលសំរាប់ជនក្រីក្រ ជួបការលំបាកក្នុងជីវភាពរស់នៅ។ ការចូលរួមធានារ៉ាប់រងសុខាភិបាលជាដំណោះស្រាយសំខាន់ដើម្បីរួមចំណែកកសាងសង្គមមួយប្រកបដោយប្រជាធិបតេយ្យ​  សមភាព សម្បូរុងរឿង និងសុភមង្គល៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ