25/06/2015 10:16 GMT+7 Email Print Like 0

វៀតណាមខំប្រឹងប្រែងដណ្ដើមបានស្នាដៃខ្ពស់នៅការប្រកួតក្នុងទ្វីបនិងពិភពលោក


វៀតណាមខំប្រឹងប្រែងដណ្ដើមបានស្នាដៃខ្ពស់នៅការប្រកួតក្នុងទ្វីបនិងពិភពលោក (VOV)

ពិធីបូក​សរុបនៃក្រុមកីឡាវៀតណាមដែលចូលរួម​មហោស្រព​កីឡា​អាស៊ី-អាគ្នេយ៍​លើកទី​២៨ (SEAGAMES 28) បាន​​ប្រព្រឹត្ត​ទៅ នាយប់ថ្ងៃទី២៤​ខែ​មិថុនា ឆ្នាំ​២០១៥ នៅក្រុងហា​ណូយ។ ក្រុមកីឡា​វៀតណាម​ដែល​ចូលរួម SEA​GAMES 28 ដោយ​មាន​កីឡាករ​កីឡាការិនី​ចំនួន៤០០នាក់ ដណ្ដើម​បានមេដាយ​ចំនួន១៨៦ គ្រឿងក្នុង​នោះ​មេ​ដាយ​​មាសចំនួន៧៣​គ្រឿង ឈរលំដាប់ថ្នាក់ទី៣ក្នុង​តារាង​រៀបលំដាប់​ថ្នាក់។ ថ្លែងមតិនៅពិធី​នេះ រដ្ឋ​មន្ត្រី​ក្រ​សួង​​វប្បធម៍​​កីឡា និងទេសចរណ៍ លោក Hoang Tuan​ Anh បាន​សង្កត់​ធ្ងន់ថា៖

“ទោះបីជាមានវឌ្ឍនភាព​ជាច្រើន បង្កើត​បានឯក​ទគ្គកម្ម​ជាច្រើន ដណ្ដើម​បាន​មេដាយមាស​ជាច្រើន​នៅ SEAG​AMES កន្លង​ទៅក្តី ប៉ុន្តែ​យើង​ត្រូវ​ចាត់ទុក​ស្ថាន​ភាព​ជាក់ស្ដែងមួយ​គឺស្នាដៃ​ដែលកីឡា​វៀត​ណាម ទទួល​បាន​នៅ​មាន​​គំលាត​បើប្រៀបនឹង​ស្នាដៃទ្វីអាស៊ី​និងពិភ​ពលោក។ ហេតុនេះ​ហើយ ខ្ញុំសុំ​ឲ្យ ផ្នែក​កីឡាអប់រំ​កាយ​ទាំ​ង​មូល​ហាត់​ពត់លត់​ដំសីលធម៍​ឆ័ន្ទះ និងឯកទេសខំប្រឹង​ប្រែងជាច្រើន ថែមទៀត​ដើម្បី​ដណ្ដើម​ឲ្យបានស្នា​ដៃខ្ពស់ជាង​នៅ SEA​GAMES ASIAD និង​អូឡាំពីក​នាពេលខាង​មុខ នាំកីឡា​វៀតណាម​ឈានឡើង​កំព​ស់ថ្មី៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ