09/02/2016 12:13 GMT+7 Email Print Like 0

វៀតណាមខំប្រឹងប្រែងកាត់បន្ថយគ្រួសារក្រីក្រពី ១,៣% ដល់ ១,៥% ក្នុង ឆ្នាំ ២០១៦


វៀតណាមខំប្រឹងប្រែងកាត់បន្ថយគ្រួសារក្រីក្រពី ១,៣% ដល់ ១,៥% ក្នុង ឆ្នាំ ២០១៦ (Image: giadinhvietnam.vn)

ក្នុងឆ្នាំ ២០១៦ វៀតណាមខំប្រឹងប្រែងកាត់បន្ថយគ្រួសារក្រីក្រ​ពី ១,៣% ដល់ ១,៥% ឃុំស្រុកក្រីក្រដល់ ៤%។ ដើម្បី​អនុវត្តគោល​ដៅនេះ​អនុរដ្ឋមន្ត្រីក្រសួង​ការងារ យុទ្ធជនពិការនិងសង្គកិច្ចវៀតណាម លោក Nguyen Trong Dam បាន​ឲ្យដឹង​ថា៖

​«ភារកិច្ចរបស់យើងគឺពង្រឹងនិងពង្រីកបណ្ដាស្នាដៃ ដែលទទួលបានក្នុង​ការកាត់​បន្ថយ​ភាពក្រីក្រក្នុង​ដំណាក់​កាល​មុន​ៗ ហើយ​ជំរុញយ៉ាង​ខ្លាំងនិង​រឹង​មាំថែម​ទៀតភារ​កិច្ចនេះ ​នាពេល​​ខាងមុខ​​សំដៅ​​បង្រួញ​​គំលៀត​​រវាង​បណ្ដា​​តំ​បន់​​ជា​ពិសេស គឺតំបន់ព្រៃភ្នំដាច់​ស្រយាល​និងកោះ​សមុទ្រ។ រួមជាមួយគ្នានោះគឺជា​ការ​លើក​​កំពស់​គុណ​ភាព​​នៃ​ការ​កាត់​ បន្ថ​យភាពក្រីក្រតាម​ទិសទាក់ទងថ្មី៕»

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ