27/11/2014 15:58 GMT+7 Email Print Like 0

វៀតណាមខិតខំប្រឹងប្រែងឆ្ពោះទៅដល់សហគម ASEAN សន្តិភាព និងវិបុលភាព

តាមទិសស្លោក “សកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវ ” គណៈប្រតិភូវៀតណាម​ដឹកនាំ​ដោយ​​លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង ដែលបានចូលរួមនិងមានការរួមចំណែកសំខាន់ៗ ក្នុង​លទ្ធផល​រួមនៃសន្និសីទកំពូល ASEAN 25 និងបណ្តាសន្និសីទជាន់ខ្ពស់ពាក់ព័ន្ធ ដែល​ទើប​ប្រព្រឹត្ត​ឡើង​​នៅរដ្ឋធានីណៃពីដោនៃប្រទេសមីយ៉ាន់ម៉ា (ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤) រួម​ចំណែកយ៉ាងសកម្មក្នុងការជំរុញដំណើរការកសាងសហគម ASEAN និងទិសដៅ​អភិវឌ្ឍន៍​ក្រោយ​​​ឆ្នាំ២០១៥ បញ្ហាទំនាក់ទំនងជាមួយបណ្តាដៃគូ ក៏ដូចជាបណ្តាបញ្ហាតំបន់ និងអន្តរជាតិ​រួម​គ្នា​​យក​ចិត្ត​ទុក​ដាក់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត...

អាចនិយាយថា សន្និសីទកំពូល ASEAN 25 និងសន្និសីទជាន់ខ្ពស់ពាក់ព័ន្ធដែលប្រព្រឹត្តឡើងនៅមីយ៉ាន់ម៉ា លើកនេះ មានអត្ថន័យសំខាន់ណាស់។ ពីព្រោះនេះគឺជាពេលវេលានូវទិសដៅបង្កើតសហគម ASEAN នាចុងឆ្នាំ២០១៥ កំ​ពុង​ឈាន​​ជិតមកដល់ហើយ ទន្ទឹមនឹងនេះ ស្ថានភាពតំបន់និងពិភពលោកបន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងជះឥទ្ធិពល​ជា​ច្រើន​ទិសដល់ ASEAN រួមនឹងឱកាសនិងប្រឈមចាក់ស្រេះគ្នាជាច្រើន។

ហេតុនេះ​ ទិសដៅរបស់គណៈប្រតិភូវៀតណាមចូលរួមបណ្តាសន្និសីទជាន់ខ្ពស់លើកនេះ គឺសំដៅ​បន្ត​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុងការពង្រឹង និងឯកភាពរបស់ ASEAN ពង្រីក​តួនាទីស្នូល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ក្នុង រចនាសម្ព័ន្ធ​តំ​បន់​​កំពុងកកើតឡើង ឆ្លៀតយកការគាំទ្ររបស់បណ្តាដៃគូ ជំរុញសម្រេចបានទិសដៅកសាងសហគម ASEAN នៅឆ្នាំ២០១៥​ និងដាក់ចេញទិសដៅសំរាប់ដំណាក់កាលអភិវឌ្ឍបន្តទៀត របស់សមាគម ប្រជាជាតិ អាស៊ី អាគ្នេយ៍ក្រោយឆ្នាំ២០១៥។


លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង និងបណ្តាប្រធានគណៈប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ នៅពិធីប្រារព្ធសន្និសីទកំពូល ASEAN លើក​ទី២៥។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ទិដ្ឋភាពរួមនៃពិធីប្រារព្ធសន្និសីទកំពូល ASEAN លើកទី២៥ នៅរដ្ឋធានីណៃពីដោ នៃប្រទេសមីយ៉ាន់ម៉ា។ រូបថត៖ ឌឹកតាម – ទីភ្នាក់​ងារ​សារ​ព័ត៌មានវៀតណាម។

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃសន្និសីទកំពូលASEAN លើកទី២៥។ រូបថត៖ ឌឹកតាម – ទីភ្នាក់​ងារ​សារព័ត៌មានវៀតណាម។

តាមទិសស្លោក “សកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវ” គណៈប្រតិភូវៀតណាមដឹកនាំដោយលោក​នាយក​រដ្ឋ​មន្ត្រី​ង្វៀនតឹនយុង បានចូលរួមនិងមានការរួមចំណែកយ៉ាងសំខាន់ក្នុងលទ្ធផលរួមរបស់បណ្តាសន្និសីទ ជាក់ ស្តែង គឺ៖

ទី១ យើងបន្តលើកតំកើងសាមគី្គភាពនិងឯកភាព ASEAN គឺជាលក្ខណៈចំបង ដើម្បីធានាទិសដៅរបស់សហគម ASEAN​ បង្កើតឡើងនៅចុងឆ្នាំ ២០១៥ និងបន្តអភិវឌ្ឍន៍យ៉ាងរឹងមាំ ក្នុងដំណាក់កាលថ្មី។ តាមនេះ យើងសង្កត់ធ្ងន់ ASEAN​ ត្រូវការសហការយ៉ាងសកម្ម និងឯកភាពគោលជំហរ ម្ចាស់ការមានសម្លេងរួម ចំពោះបណ្តាបញ្ហានៅក្នុងតំ បន់​ ពង្រីក​តួនាទីស្នូលក្នុងការកសាងរចនាសម្ព័ន្ធ តំបន់តាមបទបញ្ញត្តិរួមលើមូលដ្ឋានច្បាប់អន្តរជាតិ និង​បណ្តា​គោលការណ៍​​ តំលៃ ស្តង់ដាអនុវត្តន៍របស់ ASEAN។

ទី២ ស្តីពីអនុវត្តផែនទីបង្ហាញផ្លូវកសាងសហគម យើងសង្កត់ធ្ងន់ការទទួលខុសត្រូវនិងការខិតខំប្រឹងប្រែងរ​បស់​ប្រទេស​និមួយៗ និងទាំងប្លុកក្នុងការអនុវត្តកិច្ចសន្យា។ វៀតណាមពង្រីកស្មារតីម្ចាស់ការ និងការទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​បណ្តាកិច្ចសន្យារួមជានិច្ច ជាក់ស្តែងវៀតណាមគឺជាប្រទេសមួយ ដែល​ទទួល​បាន​អត្រា​អនុវត្ត​បណ្តា​កិច្ច​សន្យា​សេដ្ឋកិច្ច​ខ្ពស់បំផុត (៨ %) រួមជាមួយការរួមចំណែកសកម្មជាច្រើនលើសរសស្តម្ភនូវនយោបាយ - សន្តិសុខ និងវប្បធម៌ - សង្គម និងអះអាងនឹងខិតខំប្រឹងប្រែងថែមទៀតក្នុងឆ្នាំ២០១៥ ដើម្បីរួមនឹងបណ្តាប្រទេសក្នុងប្លុក  ASEAN ធា​នា​សម្រច​​បានផែនទីបង្ហញផ្លូវដូចគោលដៅដែលដាក់ចេញ។

 
 

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង រួមជាមួយលោកប្រធានាធិបតីអាមេរិក Barack Obama ដែលអញ្ជើញចូលរួម​សន្និសីទ​ជាន់​ខ្ពស់​អាស៊ី​បូព៌ាលើកទី ៩ (EAS)។ រូបថត៖ ឌឹកតាម –ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពរួមនៃសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ាលើកទី៩ (EAS)។ រូបថត៖ ឌឹកតាម –ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង ថតរូបទុកជាអនុស្សាវរីយ៍ជាមួយបណ្តាប្រធានគណៈប្រតិភូ នៅសន្និសីទជាន់ខ្ពស់នៃ​ទិវារំលឹកខួប​អនុស្សាវរីយ៍ ៤០ ឆ្នាំ បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ASEAN - អូស្ត្រាលី។ រូបថត៖ ឌឹកតាម –ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


នាយករដ្ឋមន្ត្រីង្វៀនតឹនយុងនិងបណ្តាប្រធានគណៈប្រតិភូថតរូបទុកជាអនុស្សាវរីយ៍នៅសន្និសីទកំពូល ASEAN បូកបី (ចិន កូរ៉េខាងត្បូង ជប៉ុន) លើកទី១៧។ រូបថត៖ឌឹកតាម –ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង ថតរូបទុកជាអនុស្សាវរីយ៍ជាមួយបណ្តាប្រធានគណៈប្រតិភូ នៅសន្និសីទជាន់ខ្ពស់ ASEAN –ចិន លើកទី១៧។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រី ង្វៀនតឹនយុង ថតរូបទុកជាអនុស្សាវរីយ៍ជាមួយបណ្តាប្រធានគណៈប្រតិភូ នៅសន្និសីទជាន់ខ្ពស់ ASEAN – អាមេរិកលើកទី២។ រូបថត៖ ឌឹកតាម–ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

វៀតណាមក៏មានសំណើសំខាន់ជាច្រើនក្នុងការកំណត់បណ្តាសមាធាតុស្នូល នៃចក្ខុវិស័យសហគម ASEAN ក្រោយឆ្នាំ ២០១៥​ គឺជាមូលដ្ឋានបន្តកសាង ជាក់សែងក្លាយជាទិសដៅអភិវឌ្ឍរបស់ ASEAN ដំណាក់កាលបន្ត ២០១៦ - ២០២៥។ យើង​ក៏ស្នើជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាង ASEAN និងបណ្តាដៃគូក្នុងការរាំងស្កាត់ និង ដោះស្រាយ​យ៉ាង​ប្រសិទ្ធភាព​ការប្រឈម ដែលកំពុងដាក់ចេញដូចជា៖ សន្តិសុខ សុវត្ថិភាពផ្លូវដែនសមុទ្រ បំរែ បំរួល អាកាសធាតុ សន្តិសុខ​ប្រភពទឹក គ្រោះថ្នាក់ធម្មជាតិ អាសន្នរោគ.... បណ្តាសេចក្តីប្រកាស ASEAN និង សេចក្តី ប្រកាស ASEAN - អាមេរិក ​ស្តីពីបំរែបំរួលអាកាសធាតុ សេចក្តីប្រកាសកំពូលអាស៊ីបូព៌ា​ស្តីពី​ការលៃលក​ដោះ​ស្រាយ​នឹង​មេរោគ Ebola និង​ប្រឆាំង​នឹងការជួញដូរសត្វព្រៃ ក៏បានទទួលស្គាល់បណ្តាចំណុចសំខាន់ៗនូវការរួមចំណែក​យ៉ាង​​​សកម្មរបស់​វៀត​ណាម​។

ទី៣ ស្តីពីស្ថានភាពក្នុងតំបន់ យើងបានរួមជាមួយបណ្តាប្រទេសអះអាង ភាគបែងរួមនូវផល ប្រយោជន៍របស់​ប្រទេស​ក្នុង​និងក្រៅតំបន់ទាំងអស់ គឺការធានាបរិស្ថាន សន្តិភាព ស្ថេរភាព និងកិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ក្នុង​នោះ​មាន​បញ្ហា​សន្តិភាព ស្ថេរភាព សុវត្ថិភាព សន្តិសុខ សេរីភាពផ្លូវដែនសមុទ្រ និងអាកាសចរណ៍​នៅសមុទ្រ​ខាងកើត ភាគី​ពាក់​ព័ន្ធ​នានាត្រូវអនុលោមច្បាប់អន្តរជាតិយ៉ាងម៉ឹងម៉ាត់ សន្ធិសញ្ញារបស់អង្គការ​សហប្រជាជាតិ​អំពីច្បាប់សមុទ្រឆ្នាំ១៩៨២​ដោះ​ស្រាយជម្លោះដោយសន្តិវិធី មិនបើកទូលាយឬបង្កើនភាពតានតឹង មិនធ្វើឲ្យស្ថានភាពស្មុគស្មាញថែម អនុវត្ត​គ្រប់​គ្រាន់​និងប្រសិទ្ធភាពសេចក្តីប្រកាស​ពីការប្រព្រឹត្ត​របស់​ភាគី​នានា​នៅ​សមុទ្រ​​ខាងកើត DOC មុនបង្អ​ស់​គឺ​មាត្រា​​ ៥ ស្តី​ពី​អនុវត្ត​អត់ធ្មត់ និងឆាប់ទទួលបានក្រម​សិលធម៌​មួយ​របស់​ភាគី​នានា​នៅ​សមុទ្រខាងកើត COC ។ របៀប​ខិត​ជិត​របស់​យើ ង​ក្នុងបញ្ហានេះ នៅសន្និសីទពាក់ព័ន្ធបង្ហាញចរិតសកម្ម កសាងនិងការទទួលខុសត្រូវ ត្រូវបានបណ្តា​ប្រទេស​​​យល់​ព្រម​ និងជ្រោមជ្រែង។

ក្រៅសន្និសីទ លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង ក៏បានជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងដៃគូ ដើម្បី​​ផ្លាស់​ប្តូរអំពីការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបណ្តាបញ្ហារួមគ្នាយកចិត្តទុកដាក់។

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង បានជួបលោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ Ban Ki-moon។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម 


លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង បានជួបលោកប្រធានាធិបតីអាមេរិក Barack Obama។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង បានជួបលោកនាយករដ្ឋមន្ត្រីសហព័ន្ធរុស៊្សី D. Medvedev។ រូបថត៖ទីភ្នាក់​ងារសារ​ព័ត៌មាន​វៀត​ណាម​។


លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង បានជួបលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott។ រូបថតទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ក្នុងរយៈពេលពីរថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅរដ្ឋធានីណៃពីដោ នៃ ប្រទេសមីយ៉ាន់ម៉ា បានប្រព្រឹត្តសន្និសីទកំពូល ASEAN ២៥ និងបណ្តាសន្និសីទជាន់​ខ្ពស់​ជា​មួយ​បណ្តាដៃគូ (រួមមានជាន់ខ្ពស់ ASEANបូកមួយ ជាមួយចិន ឥណ្ឌា ជប៉ុន អាមេរិក អង្គការ​សហប្រជាជាតិ ជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍ ៤០ ឆ្នាំនៃទំនាក់ទំនង ASEAN - អូ​ស្ត្រាលី​ ជាន់ខ្ពស់ ASEAN បូកបី និងជាន់ខ្ពស់អាស៊ីបូព៌ា)។

បណ្តាសន្និសីទកំពូល ASEAN និងរវាង ASEANនិងបណ្តាដៃគូ បានអនុម័ត​ឯកសារ​សំ​ខាន់​​ៗ​ជាច្រើនដូចជា៖ សេចក្តីប្រកាសណៃពីដោ ស្តីពីចក្ខុវិស័យសហគម ASEAN ក្រោយឆ្នាំ២០១៥ សេចក្តីប្រកាស  ASEAN ស្តីពីបង្កើនលទ្ធភាពគណៈលេខា ASEAN និង លើកកម្ពស់ប្រសិទ្ធភាពការសហការបណ្តាស្ថាប័ន ASEAN សេចក្តីប្រកាស ASEAN និង សេចក្តីប្រកាស ASEAN-អាមេរិក ស្តីពីការប្រែប្រួលអាកាសធាតុ សេចក្តីប្រកាស ASEAN - ជប៉នស្តីពីការប្រឆាំងនិងភេរវកម្មនិងជនស្មើសឆ្លងដែន ផែនការស្តីពីការងារ ASEAN - អង្គការសហប្រជាជាតិឆ្នាំ ២០១៥....


 អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម / កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ