19/03/2017 10:38 GMT+7 Email Print Like 0

វិស័យថតរូបសិល្បៈវៀតណាមរយៈពេល៣០ឆ្នាំរួមដំណើរជាមួយប្រទេសជាតិ


វណ្ណៈកម្មទទួលបានពានរង្វាន់លេខ A

ក្នុងពិធីបូកសរុបនិងបើកការតាំងពិព័រណ៍រូបថត ស្តីអំពី “វិស័យថតរូប សិល្បៈ​វៀត​ណាម រយៈពេល៣០ឆ្នាំរួម​ដំណើរ​ ជាមួយប្រទេសជាតិផ្លាស់ប្តូរថ្មី” បាន​ប្រ​ព្រឹត្ត​ទៅ នាថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅទី​ក្រុង​​ហាណូយ។ ចាប់ពី​ខែ​មិនា​​ឆ្នាំ២០១៦ សមាគមអ្នកថតរូបវៀតណាម បានបំផុស​លើទូទាំង​​ប្រទេស និងអនុវត្តការជ្រើ​ស​​រើស តាមវគ្គ​នីមួយៗ។ គណៈ​ចាត់​តាំង​បាន​ជ្រើស​រើស​វណ្ណៈ​កម្ម​រូបថត​​សិល្បៈ​ឆ្នើម ក្នុង​ចំណោម​​វណ្ណៈកម្ម​ទាំង​១៩១​សម្រាប់​ប្រគល់​​ពា​ន​រង្វាន់ ​ដែលក្នុង​នោះ ពាន​រង្វាន់​ថ្នាក់ A មានចំនួន​៨​រង្វាន់ ថ្នាក់ B​មាន​ចំនួន១២​រង្វាន់ និង​ថ្នាក់ C មាន​​ចំនួន១៦​រង្វាន់។ ការតាំង​ពិព័រណ៍​​នេះ បាន​បើក​រហូត​ដល់​​ថ្ងៃទី១៨ ខែ​ឧសភា​ ឆ្នាំ២០១៧៕
 

តា​ម​ VOV5 - វិទ្យុសម្លេ​ងវៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ