31/01/2017 09:00 GMT+7 Email Print Like 0

វិថីសៀវភៅនិទាឃរដូវឆ្នាំរកានព្វស័ក ២០១៧ បើកជាផ្លូវការ


វិថីសៀវភៅនិទាឃរដូវឆ្នាំរកានព្វស័ក ២០១៧ បើកជាផ្លូវការ (VOV)

នាព្រឹកថ្ងៃទី​៣០ ខែមករា ឆ្នាំ២០១៧ បានបើកជាផ្លូវការ​វិថីសៀវភៅនិទាឃរ​ដូវ​ឆ្នាំ​រកានព្វស័ក​២០១៧ នៅខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។ នេះគឺជា​សកម្មភាព​បង្កើត​បរិយាកាសវប្បធ​ម៌ អានសៀវភៅ​សំរាប់​ប្រជាពល​រដ្ឋ​រដ្ឋ​ធានី​​ហាណូយ​ក្នុង​បុណ្យតេតប្រពៃណី លើកដម្កើងវប្បធម៌អានសៀវភៅនិងអភិវឌ្ឍន៍ ចលនាអាន​សៀវភៅ។ ប្អូន Pham Hai Phong សិស្សសាលារៀន Thang Long មួយរូបនៅទីក្រុង​ហាណូយ បានចែករំលែកថា៖

«ខ្ញុំចូលចិត្តទៅទស្សនាវិថីសៀវភៅ និទាឃ​រដូវដូច​នេះដោយ​សារព្រឹត្តិការណ៍​​ដូច្នេះ​​នាំមកនូវ​ផល​ប្រយោជន៍​ជា​ច្រើន​។ វិថីសៀវ​ភៅជួយ​មនុស្ស​ម្នាមា​ន ឱកាស​ទិញ​សៀវភៅល្អ និងស្វែង​យល់អំពី​បណ្ដា​ក្រុម​ហ៊ុន​បោះពុម្ភ​ផ្សាយ​ផ្សេង​ៗ ផង ហើយ​ជួយមនុស្ស​ម្នា​ចាប់​អារម្មណ៍ប​រិយាកាស​ទទួល​និទាឃ​រដូវ​ផង។ ខ្ញុំទើបនឹងទិញ​សៀភៅក្រោម​​ចំណង​​ជើង​ថា «កូន​ប្រុស​អៀន​ខ្មាស​»។​ វណ្ណកម្ម នេះជិតស្និទ្ធ​ជាមួយជីវភាព​រស់​នៅរបស់កូនសិស្ស។» វិថី​សៀវ​ភៅ​និទាឃរដូវ​ឆ្នាំ​​រកានព្វស័ក ២០១៧ ប្រព្រឹត្តទៅដល់ថ្ងៃទី ៥ កុម្ភៈ ឆ្នាំ ២០១៧៕ 

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​​
 

បណ្តាអត្ថបទបានផ្សាយ