07/02/2016 16:09 GMT+7 Email Print Like 0

វិថីផ្កាអំណរសាទរនិទាឃរដូវបានបើកនៅតំបន់នានាទូទាំងប្រទេសវៀតណាម


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញចូលរួម
ពិធីបើកវិថីផ្កា Nguyen Hue ឆ្នាំវកអដ្ឋស័ក២០១៦

នាយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រធានរដ្ឋ​វៀតណាម លោក Truong Tan Sang បាន​អញ្ជើញ​ចូលរួ​មពិធី​បើក​វិថី​ផ្កា Nguyen Hue ឆ្នាំវកអដ្ឋស័ក២០១៦ នៅខ័ណ្ឌ​ទី១ទីក្រុងហូជីមិញ។ នៅក្នុងពិធីបើក ប្រធានរដ្ឋ Truong Tan Sang រួម​ជាមួយថ្នាក់​ដឹកនាំបក្ស រដ្ឋ និងថ្នាក់ដឹកនាំទីក្រុងហូជីមិញ បានដាក់កម្រងផ្កា រំលឹកបវិញ្ញាណ​​ក័្ខន្ធ​លោក​ប្រធាន​ហូជីមិញ នៅទីលានទីក្រុង។ វិថីផ្កា Nguyen Hue ជាព្រឹត្តិការណ៍​វប្បធម៌​ពិសេស​របស់​ទីក្រុង​ហូជីមិញ​សម​ដៅបំរើ​ប្រជា​ជន ទីក្រុងអំណរសាទរ​បុណ្យតេតប្រពៃណី របស់ប្រទេសជាតិ។ លក្ខណៈ ពិសេសនៃ​វិថីផ្កាឆ្នាំនេះ គឺរូប​ភាពសហគមន៍អាស៊ានរួមបង្ហាញតាមរយៈផ្កា ផងដែរ។

​នាយប់ថ្ងៃដដែល នៅទីក្រុង Can Tho បានប្រព្រឹត្តទៅពិធីបើកវិថីផ្កា សិល្បៈ​អប់អរសាទ​របក្សរុ​ងរឿង និងអំណរ​សាទ​និទាឃ​រដូវឆ្នាំវកអដ្ឋស័ក ២០១៦។ ក៏នា​យប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ពិធីបុណ្យផ្កា​Tran Bien និទាឃ​រដូវ​ឆ្នាំ​វក អដ្ឋស័ក​២០១៦បានបើក​ដោយ​ប្រធានបទ “ខេត្ត Dong Nai សប្បាយ​រីក រាយទទួលនិទាឃរដូវថ្មី២០១៦” ដោយឆ្ពោះ​ទៅយថា ទស្សន៍ភ្លឺស្វាងមួយ របស់ខេត្ត Dong Nai៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ