10/01/2017 09:51 GMT+7 Email Print Like 0

វាលសណ្តទន្លេ Cuu Long ទាក់ទាញអង្គភាពអាជីវកម្មវិនិយោគអាជីវកម្ម Logistics


ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue

នាថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅក្នុងសន្និសីទស្ដីអំពីការទាក់ទាញទុនវិនិយោគអាជីវកម្ម Logistics វាលសណ្ដទន្លេ Cuu Long ដែលបានរៀបចំឡើងនៅ​ទីក្រុង​ Can Tho ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានសម្ដែង​គោល​បំណង​ថា៖ មានបន្ថែមវិនិយោគិនបើកទូលាយការវិនិយោគអាជីវកម្ម Logistics នៅទីនេះ។

ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយបណ្ដា​តំបន់ត្រូវជ្រួតជ្រាបស្មារតីរបស់រដ្ឋាភិបាលស្ដីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច អង្គភាពអាជីវកម្ម ។          នៅទីនេះអង្គសន្និសីទបានប្រមូលផ្តុំធ្វើអធិប្បាយវិភាគនិង​វាយតំ​លៃ​​អំពី​ស្ថានភាពជាក់ស្ដែងសេដ្ឋកិច្ច សង្គម ហេដ្ឋារចនាសម្ព័ន្ធអំពី Logistics ​សក្ដានុភាព​ឧត្តមភាពយថាទស្សន៍និង​ឧបសគ្គនានា ក្នុងពេលវិនិយោគ Logistics ​នៅតំបន់វាលសណ្ដទន្លេ Cuu Longផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ