30/10/2014 08:58 GMT+7 Email Print Like 0

វាយតំលៃអំពីការងារកិច្ចការបរទេសនៃបណ្ដាស្ថាប័នបក្ស នៅមជ្ឈឹម


រូបភាពអ៊ីនអឺណែត

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បានរៀបចំ​សន្និសីទ​វាយ​តំលៃ បូកសរុបការងារកិច្ចការបរទេស នៃបណ្ដាស្ថាប័នបក្ស នៅ​មជ្ឈឹមឆ្នាំ ​២០១៤ និង​ទិស​ដៅ​ ភារកិច្ច ការងារក្នុងឆ្នាំ២០១៥។ បណ្ដាដំណាងបានប្រមូលផ្តុំ​ពិភាក្សា និងផ្លាស់ប្តូរមតិ អំពី​លទ្ធផល​នៃការអនុវត្តការងារកិច្ចការ​បរទេសលើ់គ្រប់​វិស័យ​របស់បក្ស ការលាតដាង​អនុវត្ត​បណ្ដា​ការកំណត់ស្ដីពីការគ្រប់គ្រងសកម្មភាព​កិច្ចការបរទេសរបស់បក្ស និង​ការកំណត់​ទាក់​ទិន​នា​នា​របស់​រដ្ឋ ។ បណ្ដាដំណាង​ក៏បានពិភាក្សាអំពីបណ្ដាវិធានការ លើកកំពស់ប្រសិទ្ធិភាព​ និង​យន្តការ​ រួម​សហការរវាង​បណ្ដាស្ថាប័នបក្សនៅមជ្ឈឹម ពិសេស​គឺ​គណៈកម្មាធិការ​កិច្ចការ​បរទេស​មជ្ឈឹមនិង​បណ្ដាស្ថាប័នការទូតដំណាងរបស់វៀតណាម ​ប្រចាំ​នៅឯបរទេស។ ថ្លែងមតិ
បញ្ចប់​សន្និសីទ​ លោក Nguyen Tan Phong អនុប្រធាន​ គណៈកម្មាធិការកិច្ចការបរទេស​មជ្ឈឹម បាន​សង្កត់ធ្ងន់ថា៖ បណ្ដា​សំណូមពរដែល​ទើបនឹង​បានដាក់ចេញ សំរាប់កិច្ចការ​បរទេស​របស់​បក្ស ​ដំបូង​គឺការកសាង កំណត់​ទិស​ដៅ នៃការងារកិច្ចការបរទេស ​នា​ឆ្នាំ​ ២០១៥ យកចិត្ត​ទុក​ដាក់​ថែមទៀត ចំពោះ​ការ​ងារបណ្ដុះបណ្ដាលកម្មាភិបាល​បំពេញ​ការងារកិច្ចការ​បរទេស​របស់​បក្ស​ ការងារឃោសនាអំពីកិច្ចការបរទេសរបស់ស្ថាប័នផ្សេងៗ…ដើម្បីរួមចំណែក​កាន់​តែ​ជាក់​ស្ដែង​​ ចូលក្នុងការងារកិច្ចការបរទេសរួមរបស់បក្ស និងរដ្ឋ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ