04/11/2015 11:30 GMT+7 Email Print Like 0

វប្បធម៌វៀតណាមនៅសារមន្ទីរ Guimet

សារមន្ទីរ Guimet គឺជាទីកន្លែងល្បីឈ្មោះ ដោយមាន​បណ្តាកម្រងសិល្បៈអាស៊ី  ក្នុង​នោះ​មាន​រូប​ភាព​​សិល្បៈ​គ្រប់​ប្រភេទ​របស់​វៀត​ណាម​​។ ថ្មីៗ​នេះ​ លោក Hubert Laot ជា​នាយក​សិល្បៈ​របស់​សារ​​មន្ទីរ​ Guimet បាន​ឧទ្ទេសនាម​នូវ​បណ្តាស្នា​ដៃសិល្បៈ​វៀត​ណាម កំពុង​​បាន​តាំង​​បង្ហាញ​​និង​សម្តែង​​នៅ​សារមន្ទីរ ក្នុង​ពិធី​សិក្ខា​សា​លា​-​ប្រគំ​តន្រ្តី បានរៀប​ចំឡើង​នៅ​ហាណូយ​។

សារមន្ទីរ Guimet មានបរិយាកាសសម្រាប់តាំងបង្ហាញ ប្រហែល៥៥០០​ម៉ែត្រ​ការេ។ មាន​៥០០០វត្ថុតាង​របស់​វៀត​ណាម បាន​តាំងបង្ហាញ​នៅទីនេះ ក្នុងនោះមានបណ្តាវត្ថុតាងគំរូ​ដូចជា៖ រូបសំណាក​ព្រះម៉ែគង់​ស៊ី​អិន សេរាមិច​ជូដុរ​។ល។ ទន្ទឹមនោះ សារមន្ទីរក៏អភិវឌ្ឍន៍​ឧទ្ទេសនាម នូវកម្មវិធី​សិល្បៈប្រពៃណី​វៀត​ណាម​ដូច​ជា៖ តន្រ្តីជន​ជាតិ ចម្រៀង​ក្វាន​ហរ ល្ខោន​កៃ​ឡឿង ចម្រៀង​ចាប៉ី​ដង​វែង។ល។

លោក Hubert Laot នាយកសារមន្ទីរ ជាអ្នកប្តេជ្ញាចិត្ត​ក្នុងការនាំសិល្បៈ ​គ្រប់​ប្រភេទ​របស់​វៀត​ណាម ទៅ​កាន់​បារាំង​។ ដើម្បី​​ស្វែងយល់​ស៊ីជម្រៅពីសិល្បៈគ្រប់​ប្រភេទ​​របស់វៀត​ណាម លោក Hubert Laot បាន​ទៅកាន់​ហាណូយ បាក់​នីញ បាក់​យ៉ាង ភាគ​កណ្តាល​វៀត​ណាម ដើម្បី​ពិសោធន៍​ទិដ្ឋភាព​ជាក់​ស្តែង។ លោក​យល់​ឃើញ​ថា​សិល្បៈ​គ្រប់​ប្រភេទ​របស់​វៀតណាម សុទ្ធតែមានភាពរស់រវើក ពេលបានផ្សារភ្ជាប់នឹងប្រជាជន។ ទៅដល់បាក់​នីញ លោក Hubert Laot បានជួប​បងប្រុសបងស្រីច្រៀង​ក្វាន​ហរ  ជាមួយ​ទំនុកចម្រៀង​ដ៏ពិរោះ​រណ្តំចិ​ត្តម​នុស្ស លោក​ពេញ​ចិត្ត​ណាស់​។ លោកសំណេះសំណាល​ថា៖ “សិល្បៈ​គ្រប់​ប្រភេទ​នេះ អាច​មានវត្តមាន​រស់​រវើក​បាន លុះ​តែ​យើង​ទាំង​អស់​គ្នា ជន​ជាតិ​វៀត​ណាម ជនជាតិ​បារាំង និងពលរដ្ឋលើ​ពិភពលោក រួម​ដៃគ្នាធ្វើអ្វី​ៗគ្រប់​យ៉ាង​ដែល​ចាំបាច់ ដើម្បី​ប្រភេទ​រូបភាព​ទាំងនេះ មានវត្តមាននៅលើឆាក​សម្តែង”។


សារមន្ទីរ Guimet បារាំង គឺជាទីកន្លែងរក្សារូបភាពសិល្បៈអាស៊ីគ្រប់ប្រភេទ ក្នុងនោះមានវៀតណាម។ រូបថត៖ ឯកសារ

ជ្រុងមួយនៃការតាំងពិព័រណ៍វត្ថុតាងរបស់វៀតណាម ក្នុងសារមន្ទីរ Guimet។ រូបថត៖ ឯកសារ

កន្លងហើយថ្មីៗនេះ នៅហាណូយបានប្រព្រឹត្តទៅពិធីសិក្ខាសាលាប្រគំតន្រ្តីឧទ្ទេសនាមស្នាដៃសិល្បៈ ដោយមានវត្ថុតាងនិងប្រភេទរូបភាពសម្តែងនៅលើឆាកសម្តែង ក្នុងសារមន្ទីរ Guimet ។ រូបថត៖ ខាញឡុង

លោក Hubert Laot នាយកសិល្បៈរបស់សារមន្ទីរ Guimet ឧទ្ទេសនាម កម្រងសិល្បៈនិងសិល្បករ កំពុងសហការជាមួយសារមន្ទីរ Guimet។​​ រូបថត៖ ខាញឡុង

មហាជនវៀតណាម ទស្សនាស្នាដៃសិល្បៈមួយចំនួន កំពុងបានឧទ្ទេសនាមនៅក្នុងសារមន្ទីរ Guimet។ រូបថត៖ ខាញឡុង

សិល្បការិនីហឿងថាញ និងសិល្បករជនជាតិអង់គ្លេស Jason Carter ជួបជុំគ្នា​រួម​សម្តែង​នូវ​ស្នា​ដៃ​មួយ​ចំនួនក្នុងពិធីឧទ្ទេសនាមសារមន្ទីរ Guimet ជាទីកន្លែងមានវត្តមានវប្បធម៌វៀតណាមនៅបារីស។ រូបថត៖ ខាញឡុង

សិល្បករ ត្រឹនក្វាងហាយ ជាអ្នកសហការយូរឆ្នាំ នឹងសារមន្ទីរសម្តែងពិណម៉ោយ នៅលើឆាកសម្តែងនៅសារមន្ទីរ Guimet។ រូបថត៖ ឯកសារ

ពេលសារមន្ទីរ Guimet ជួសជុលនៅឆ្នាំ២០០១ លោកចាប់ផ្តើម​សហការ ជាមួយលោកត្រឹន​ក្វាន​ហាយ ជា​អ្នក​ស្រាវ​ជ្រាវ​តន្រ្តី​ជន​ជាតិ និង​ជា​កូន​ប្រុស​របស់​​អតីត​​សាស្រ្តាចារ្យ​ ត្រឹនវ៉ាន់ខេ។ លោក​​ហាយ​​គឺ​ជា​​ស្ពាន​​តភ្ជាប់​​ជួយ​លោក​ Hubert Laot ជួបនឹងសិល្បករ​ ដែលស្នាក់នៅបរទេសជាច្រើន​ដូច​ជា៖ ហឿង​ថាញ ង៉ុកយ៉ាវ ង្វៀនស្វឹនហ្វាច ថាញ​​ហ្វាយ ថាញប៊ិញ កុងហ៊ឹង ហើយអញ្ជើញអ្នកទាំង​អស់​នេះ​រួម​សហការ​គ្នា។ សិល្បករ​ពេល​សម្តែង​ក្នុង​សារមន្ទីរ​ ទទួលបានការគាំ​ទ្រ​ពីសហគមន៍​អណិក​ជននៅបារាំង។

ខែមករាឆ្នាំ២០០៦ ដោយមានការចូលរួមរបស់សិល្បករ ត្រឹនក្វាងហាយ បាច់អៀន និងក្វិញ​ហាញ កម្ម​វិធី​ដំបូង​ពីតន្រ្តី​វៀត​ណាម បានឧទ្ទេសនាម​នៅលើឆាកសម្តែង​នៅ​សារមន្ទីរ Guimet ទាក់​ទាញ​បាន​មហា​ជន​បារាំង​យក​ចិត្ត​ទុក​ដាក់​ដល់​យ៉ាង​ខ្លាំង​។

ថ្មីៗនេះលោក Hubert Laot បានអញ្ជើញ សិល្បការិនីប្រជាជន ង៉ុកយ៉ាវ ទៅកាន់​ប្រទេស​បារាំង ដើម្បី​ឧទ្ទេសនាម​ចម្រៀង​កាយ​ឡឿង​ក្នុង​សារមន្ទីរ។ ទស្សនិកជន​ក្នុងរោងសម្តែងរបស់​សារមន្ទីរ Guimet ចង្អៀត​ណែន​ណាន់​តាន​តាប់ ពេល​ដែលឈុត​ឆាក​សម្តែង​កាយ​ឡឿង​វៀត​ណាម​មក​ដល់​។

លោក Hubert Laot ឲ្យដឹងថា៖ សារមន្ទីរ Guimet មាន​ផែន​ការ​បន្ត​ផ្សព្វ​ផ្សាយ​វប្បធម៌​វៀត​ណាម ​ដោយ​គ្រប់​វិធី​ទាំង​អស់​។ បណ្តាគម្រោង​ការរបស់​សារមន្ទីរ គឺដើម្បីការពារខឿនវប្បធម៌​រស់​នៅរបស់​វៀត​ណាម។ ចាំបាក់​បំផុត​គឺត្រូវ​នាំ​ប្រភេទ​រូបភាព​នេះ ត្រូវតាមប្រពៃណី មិនត្រូវកែកាឡៃ  ដើម្បីជនជាតិបារាំង វាយ​តម្លៃកម្រិតសិល្បៈសុទ្ធ​សាធ របស់​បណ្តាជន​ជាតិ ដែលរស់នៅក្នុងតំបន់ទឹកដីវៀតណាម​។

សារមន្ទីរ Guimet ទទួលបានជោគជ័យក្នុង​ការផ្សព្វ​ផ្សាយ​ វប្បធម៌វៀតណាមនៅ​លើទឹក​ដី​បារាំង។ បង្ហាញ​ទឹកចិត្ត​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ។ អ្នកស្រាវជ្រាវតន្រ្តីលោក​ត្រឹនក្វាង​ហាយ បានឲ្យដឹង​ថា៖ “បណ្តា​ពិធី​សម្តែង​ចម្រៀង​វៀត​ណាម​ ក្នុងសារមន្ទីរ Guimet ទាក់ទាញបាន​អ្នកទស្សនាយ៉ាង​ច្រើន ហើយលោក Hubert Laot ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ឧទ្ទេសនាម​សិល្បៈវៀតណាម គ្រប់ប្រភេទ ដើម្បីជន​ជាតិបារាំង ស្វែង​យល់​ត្រូវ​កម្រិត​តម្លៃ​ខ្ពង់​ខ្ពស់​របស់​តន្រ្តីវៀត​ណាម ក្នុង​ច្រើនឆ្នាំ​កន្លង​មក​ហើយ”៕


ពុទ្ធរូបបូរាណមួយអង្គរបស់វៀតណាម បានឧទ្ទេសនាមក្នុងសារមន្ទីរ។ រូបថត៖ ឯកសារ

ចម្លាក់នាគជាវត្ថុតាងបានដាក់តាំងបង្ហាញក្នុងសារមន្ទីរ។ រូបថត៖ ឯកសារ

រូបសំណាកព្រះម៉ែគង់ស៊ីអិន សាងនៅសតវត្សរ៍ទី១៨ នៅវៀតណាម បានតាំងបង្ហាញក្នុងសារមន្ទីរ។ រូបថត៖ ឯកសារ

ពុទ្ធរូបមួយអង្គបានឧទ្ទេសនាមក្នុងសារមន្ទីរ។ រូបថត៖ ឯកសារ

សេរាមិចជូដុររបស់វៀតណាម បានដាក់តាំងបង្ហាញក្នុងសារមន្ទីរ។ រូបថត៖ ឯកសារ

រូបសំណាកបូរាណវៀតណាម។ រូបថត៖ ឯកសារ

វប្បធម៌ចម្ប៉ារចនានៅលើរូបសំណាក បានតាំងបង្ហាញក្នុងសារមន្ទីរ។ រូបថត៖ ឯកសារ

Poster ឆាកកាយឡឿង “យ៉ា កូ ហ្វាយ ឡាង” ដោយមានការចូលរួមរបស់សិល្បការិនី ង៉ុកយ៉ាវ បានផ្សព្វផ្សាយក្នុងសារមន្ទីរ Guimet។ រូបថត៖ ឯកសារ

រូបថត៖ ប៊ិចវឹន     រូបថត៖ ខាញឡុងនិងឯកសារ

បណ្តាអត្ថបទបានផ្សាយ