02/11/2016 15:00 GMT+7 Email Print Like 0

វប្បកម្មដាំចម្រុះដំណាំកាកាវ - ទម្រង់រូបភាពសេដ្ឋកិច្ចស្ថេរភាពនៅត្រាងប៉ម(Trang Bom)

ជាមួយ​១៧​ក្លឹប ក្រុម​សហការ​ដាំ​ដំណាំកា​​កាវ និង​ សមាជិក​៤២៦​នាក់ ដែល​ចូល​រួម​ទម្រង់​រូប​ភាពវប្បកម្មកម្ម​​​ដាំ​​ចម្រុះ​ដំណាំ​កាកាវជា​មួយ​​ប្រភេទ​ដំណាំ​ផ្សេ​​ង​ៗ​​គ្នា​ សព្វ​​ថ្ងៃ​រីក​​ចម្រើន​​យ៉ាង​​ឆាប់​​រហ័ស ​នៅ​ស្រុក​ត្រាង​ប៉ម​ (Trang Bom) ខេត្ត​ដុង​ណាយ (Dong Nai)។​ នេះជា​ទម្រង់​រូបភាព​សេដ្ឋកិច្ច​ស្ថេរភាព​មួយ នាំ​មក​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​ខ្ពស់​ជូន​អ្នក​ស្រុក​នៅ​វេលា​កន្លង​ហើយ​។​

ស្រុកត្រាង​ប៉ម (Trang Bom) សព្វថ្ងៃបង្កើត​បាន​១៧ក្លឹប​ និង ក្រុម​សហការ​ដាំដំ​ណាំកា​កាវ ដោយ​មាន​សមាជិក​​ចូល​រួមចំនួន​៤២៦នា​ក់។​ ចល​នាដាំច​ម្រុះដំណាំកា​កាវ​រីកចម្រើន​ខ្លាំង ពេល​ដែល​ក្រុម​គ្រួសា​រកសិករ​ទាំង​ឡាយ​នេះ បា​នការយក​ចិត្តទុក​ដាក់ពី​មជ្ឈម​ណ្ឌល​ជម្រុញ​កសិកម្ម ខេ​ត្តដុងណា​យ ​(Don​g N​ai) ក៏​ដូច​ជា​ស្ថានីយ៍​ជម្រុញ​កសិកម្ម​ស្រុក​ត្រាង​ប៉ម (Tran​g Bom)​ ទីនេះបា​នជួយ​ឧបត្ថម្ភ​កូន​ពូជ សម្ភារៈ​ និង​បច្ចេក​ទេស សម្រាប់​ក្រុម​គ្រួសារ​កសិក​រធ្វើ​វប្បកម្ម ជា​ពិសេសកម្ម​វិធីឧបត្ថម្ភកម្ចីដើ​ម​ទុន២​៥លាន​ដុងក្នុង​មួយ​គ្រួសារ​។ ក្រៅពី​នោះ ត​ម្លៃកាកា​វបន្ត​កើន​ឡើងក្នុង​អំឡុង​រយៈពេល​ថ្មីៗនេះ​ នេះក៏​ជាមូល​ហេតុ​ដែល​ទាក់​ទាញ​ប្រជា​កសិក​រវិនិយោគ​ដាំ និង​ បើក​ទូលាយ​ផ្ទៃដី​។

តាមលោក​ ង្វៀនវៀតថេ (Nguyen Viet The) ប្រធាន​ស្ថានីយ៍ជម្រុញ​កសិកម្ម​ស្រុក​ត្រាង​ប៉ម (Trang Bom) ទម្រង់រូ​បភាពវប្បកម្ម​ដំណាំកាកាវ​នៅទីនេះ ​បានអនុវ​ត្តជាច្រើ​នឆ្នាំម​ក  ​ហើយ​ក៏រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ប្រហែល​បួន​ឆ្នាំម​កនេះ​។ ជា​មួយប្រៀ​បខ្លាំង​របស់ប្រភេ​ទដំណាំ​នេះ គឺឲ្យប្រមូ​លផលពេញ​មួយ​ឆ្នាំ ទាញ​យក​ផ្ទៃ​ដី​ដើម្បី​​ធ្វើវប្បកម្ម​ដាំចម្រុះជា​មួយដំណាំផ្សេ​ងៗ ពី​ព្រោះកម្រិត​លូតលាស់​ល្អ ក្នុង​លក្ខណៈ​របាំង​ក្រោម​ម្លប់។​

ក្នុង​លក្ខណៈដីធ្លី អាកាសធាតុសមស្រប ផ្ទៃដី​ដំណាំកាកាវ​នៅលើភូមិ​សាស្រ្តស្រុក​ត្រាង​ប៉ម (Trang Bom) មក​ដល់​​សព្វ​ថ្ងៃឡើងដល់​៧៩​ហិកតា​។ ​ជាពិសេស​ ប្រភេ​ទដំ​ណាំកាកា​វ មា​នលក្ខណៈ​កាន់​តែចាស់​ឆ្នាំ គឺផ្ត​ល់ទិន្ន​ផល​កាន់​តែខ្ពស់។​ នេះ​ពិតជា ប្រការ​សកម្ម​មួយ សម្រាប់​ក្រុមគ្រួ​សារប្រជាក​សិករ​នៅស្រុក​ត្រាង​ប៉ម (Trang Bom) អត់​ធ្មត់​ជាមួយប្រភេទ​ដំណាំ​នេះ ហើយ​បានចាត់​ទុកវប្បកម្ម​ដាំចម្រុះដំ​ណាំកា​កាវ ជា​ទម្រង់​រូបភាព​សេដ្ឋ​កិច្ច​ស្ថេរភាព​មួយ​។



ដាក់ជីអ៊ូយរ៉េជុំវិញគល់កាកាវ។

បានដាំតាមការណែនាំបច្ចេកទេស របស់មជ្ឈមណ្ឌលជម្រុញកសិកម្មត្រាងប៉ម (Trang Bom)  ដំណាំកាកាវសព្វថ្ងៃ ផ្តល់ទិន្នផលនិងគុណភាពល្អណាស់។

ដំណាំកាកាវអាចដាំចម្រុះ ជាមួយប្រភេទដំណាំផ្សេងៗនៅលើផ្ទៃដីវប្បកម្មតែមួយ។

ផ្លែកាកាវចេញផ្លែតាមដើមនិងគល់តែប៉ុណ្ណោះ។

ដំណាំកាកាវលូតលាស់និងរីកចម្រើនល្អ ផ្តល់ទិន្នផលផ្លែស្រស់យ៉ាងខ្ពស់ សម្រេច៣០តោនក្នុងមួយហិកតា។

ប្រមូលផលផ្លែកាកាវនៅគ្រួសារមួយក្នុងស្រុកត្រាងប៉ម (Trang Bom)។

ផ្លែកាកាវបានប្រមូលផល មានពណ៌សម្បុរផ្សេងពីគ្នា ដោយសារអនុវត្តបច្ចេកទេសបន្សាំ។

គ្រាប់កាកាវក្នុងផ្លែក្រោយពីប្រមូលផល។

មធ្យមគ្រាប់កាកាវមិនទាន់បានច្នៃ មានតម្លៃពី២៦ពាន់ដុងក្នុងមួយគីឡូក្រាមឡើងទៅ។

គ្រាប់កាកាវប្រមូលផល បានសម្ងួតដោយម៉ាស៊ីន ហើយប្រើប្រាស់ធ្វើជាវត្ថុធាតុផលិត chocolate។

ផលិត chocolate ពីវត្ថុធាតុកាកាវដែលប្រមូលផលនៅតាមតំបន់ក្នុងប្រទេសវៀតណាមដូចជា ត្រាងប៉ម (Trang Bom) របស់ក្រុមហ៊ុន Marou Faiseurs de Chocolat នៅខណ្ឌធូឌឹក (Thu Duc) ទីក្រុងហូជីមិញ។

កត្តាមួយក្នុង​ចំណោមកត្តាដ៏សំខាន់ ដែលធ្វើឲ្យទម្រ​ង់រូបភា​ពដាំ​ចម្រុះដំ​ណាំកា​កាវ បាន​បើក​ទូលាយ​យ៉ាង​ឆាប់​រហ័ស​ ដោយ​សារប្រ​ភពនាំ​ចេញ​បាន​ធានា ជួ​យបងប្អូន​ប្រជាក​សិករ​លំនឹ​ងចិ​ត្តវ​ប្បកម្ម។​ ភាគ​ច្រើន​ផ្លែកា​កាវ​ ក្រោយ​ពីប្រមូល​ផលសុទ្ធ​តែបាន​លក់ផ្លែស្រស់​ទៅឲ្យក្រុម​ហ៊ុនកា​កាវ​ត្រុងឌឹក​ (Trong Duc) (ស្រុក​ឌិញ​ក្វាង - Dinh Quan, ខេត្ត​ដុង​ណាយ - Dong Nai) និង​ក្រុមហ៊ុន​ចំកាត់​វិនិយោគ​អភិវឌ្ឍន៍​កសិកម្ម​ ង្វៀនឡុក (Nguyen Loc) (ទីរួម​ស្រុកឡុង​ខាញ - Long Khanh, ខេត្ត​ដុងណាយ - Dong Nai)។​ នេះ​គឺជា​សហគ្រាស​កក់​ទំនិញ​ទិញ ពីក​ន្លែង​ប្រមូល​ទិញនៅនឹង​កន្លែង​ក្លឹប ក្រុ​មសហ​ការ ដើម្បី​ភាព​ងាយ​ស្រួលដល់​ការ​ប្រមូល​យក​កាកាវ​ស្រស់ មក​ច្នៃជាលើដំ​បូងហើ​យ​នាំចេ​ញ​។

ទើប​តែប្រមូលផលជា​លើទីពីរ ប៉ុន្តែ​កាកាវ​៦០០ដើម ​ដែលដាំ​ចម្រុះជាមួយ​ប្រភេទ​ដំណាំឈើហូ​បផ្លែផ្សេ​ង​ៗ នៅលើ​ផ្ទៃដីមួយ​ហិកតា រប​ស់គ្រួសារបង​ហ្វិញហាយ Huynh Hai (ភូមិលេខបី​ ឃុំស៊ុងចូ​វ - ​Song​ Trau) ប្រមូល​ផលបាន​ចំនួន​១០តោន​ក្នុង​មួយ​ឆ្នាំ ហើ​យគ្រោងទុ​កទិន្ន​ផលនឹ​ងកើនឡើ​ងក្នុងប៉ុ​ន្មានឆ្នាំទៅ​មុខ។ រីឯ​ទម្រង់​រូបភាព​ដំណាំកា​កាវ រប​ស់លោក​ផាមវ៉ាន់​ឡឹប (Pham Van Lap) (ភូមិ​អាន​ប៊ិញ -​ An Binh​, ឃុំត្រុង​ហ្វ័រ - Trung Hoa) បែរ​ជានាំមក​ទន្និផល​ច្រើន​អនេក​។ ដោយសា​រការឧបត្ថម្ភ​ពីកូន​ពូជ ស​ម្ភារៈ ប​ច្ចេកទេស ​កសាង​ទម្រង់​រូបភាព​វប្បកម្ម​ចម្រុះ​ដំណាំ​កាកាវ​ នៅ​លើផ្ទៃដី០​,៣ហិកតា​ របស់​មូលដ្ឋាន ​លោកឡឹ​ប (Lap) មាន​ទំនុក​ចិត្ត​វិនិយោគ​​បន្ថែម១​,១ហិក​តាទៀ​ត។​ លទ្ធ​ផលប្រមូល​ផលសម្រេច​បានលើស​ពីការស្មាន​ ក្រោយ​បួនឆ្នាំ​ដាំ និង​ថែទាំ​ ស​ព្វថ្ងៃចម្ការ​កាកាវ​ដាំចម្រុះជា​មួយ​ដើម​ស្វាយច​ន្ទី រ​បស់លោក​តាឡឹប​លូតលា​ស់រីក​ចម្រើន ​ហើយ ផ្តល់​ទិន្ន​ផល​​ផ្លែស្រស់​យ៉ាង​ខ្ពស់ សម្រេ​ច៣០តោន​ក្នុងមួ​យហិ​កាត។​ ជាមួ​យតម្លៃ៦​ពាន់ដុ​ងក្នុ​ងមួ​យគី​ឡូក្រាម​ផ្លែស្រស់​ បាន​ក្រុមហ៊ុន​កាកាវ​ត្រុងឌឹក​ (T​ron​g D​uc)​ សន្យា​ប្រមូល​ទិញ ជារៀង​រាល់​ឆ្នាំគ្រួ​សារ​លោក​តា​ប្រមូល​បាន​​ប្រាក់​ចំណេញ​ប្រហែល​១៥៥​លាន​ដុង ក្រោ​យពីទូទាត់​ប្រាក់ចំ​ណាយផ​លិតក​ម្ម។ បន្ថែម​ទាំង​ប្រភព​ចំណូល​ពី​ដើមស្វា​យច​ន្ទី ប្រ​សិទ្ធភាព​សេដ្ឋកិច្ច​លើផ្ទៃដីវ​ប្បកម្ម​ចម្រុះតែមួ​យ បាន​នាំម​កជូ​នគ្រួ​សារ​លោក​នូវ​ជីវភាព​លំនឹង​ ដោយ​សារការ​អនុវត្ត​ទម្រង់​រូបភាព​វប្បកម្មច​ម្រុះដំណាំកា​កាវ​។

សព្វថ្ងៃមជ្ឈមណ្ឌល​ជម្រុញកសិកម្ម​ខេត្តដុង​ណាយ (Dong Nai) បាន​រៀបចំ​ហ្វឺកហាត់​៧០ថ្នាក់​ណែនាំ​បច្ចេកទេស​  បន្ទប់​​ព្យាបាល​ជម្ងឺ​លើ​ដំណាំ​កា​កាវ ជូន​​កសិករមក​ចូលរួម​ជាង​២៨០០​នាក់​។ ក្រៅពី​នេះ សិក្ខា​សាលា​ជា​ច្រើន​ក្នុងទ​ម្រង់​រូបភាព​គំរូពីការ​ដាំនិង​ថែទាំ ប្រមូល​ផលកាកា​វ ក៏ទាក់​ទាញក​សិករ​មកចូល​រួមចំ​នួន៦០០​លើក​ដែរ ចា​ត់តាំង​១២លើក​ទៅទស្សនា​ទម្រង់រូបភា​ពជឿន​លឿន​ទាំង​ឡាយ នៅ​ក្នុងនិ​ងក្រៅ​ខេត្ត ជួ​យ​បង​ប្អូន​ប្រជាក​សិករ​មានឱកាស​សិក្សារៀន​សូត្រ ស​ន្សំបទ​ពិសោធន៍ពីប​ទដ្ឋាន​វប្បកម្មដំ​ណាំកា​កាវ។ ដើម្បី​ជំនួយ​កសិក​រដាំដំណាំកាកាវ​មាន​ប្រសិទ្ធភាព​ ​កន្លងហើយ​ ផ្នែកកសិក​ម្មខេត្តដុង​ណាយ (Dong Nai) ក៏បាន​ចង​ក្រង​ឯកសារ​ ”បទដ្ឋាន​ដាំ ថែទាំ​ដំណាំកា​កាវដាំ​ចម្រុះ ជា​មួយដើម​ស្វាយ​ចន្ទី និង ដើម​រុក្ខកម្ម​” បាន​សម្រេច​ សម្រាប់​ផ្តល់ជូន​ប្រជាកសិករ​អនុវត្ត​រាប់ពាន់​ក្បាល​៕

 

អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ថុងហាយ 

 
 

បណ្តាអត្ថបទបានផ្សាយ