05/06/2017 10:22 GMT+7 Email Print Like 0

វង្វេងផ្លូវក្នុង Rubik Zoo

ទោះបី​ស្ថិត​នៅ​ត្រង់​បរិវេណ​ថាវ​កឹម​វៀន (Thao Cam Vien) (សួនសត្វ)​ជាមួយ​សព្វសត្វ​និង​រុក្ខជាតិ​បៃតង មណ្ឌល​លេង​កម្សាន្ត​ Rubik Zoo បែរជាបាន​​​គួប​ផ្សំ​នៃ​រូបសណ្ឋាន​គូប​ឧស្សាហកម្ម​ ជាមួយ​​ពណ៌​សម្បុរ​ដែល​ពោរពេញ​ទៅ​ដោយ​ស្លាក​ស្នាម​មនុស្សលោក​។​

​​តូប​លក់ទំនិញជាង​៣០០ ​នៅលើ​ផ្ទៃ​ដី​៥០០០​ម៉ែត្រការេ​ មជ្ឈមណ្ឌល​ផ្សារ​ -  កម្សាន្ត​ - ម្ហូប​អាហារ​ Rubik Zoo បាន​​រចនា​និង​កសាង​ដោយ​​កុងតឺន័រចាស់ៗ និង​ប្រព័ន្ធ​ស្តង់​។ នេះជា​គោល​គំនិត​ទី​ពីរ​ របស់​លោក​ហ្វាង​ត្វឹន​អាញ (Hoang Tuan Anh) នាយក​គម្រោងការ​ក្រុមហ៊ុន​ភូ​ហ្វាង​យ៉ាង (Phu Hoang Gia) ក្រោយ​ការជោគជ័យ​​នៃគម្រោង​ការ​ផ្សារ​កុងតឺន័រដំបូង​បង្អស់​ Ico Box នៅ​ខណ្ឌ​តឹន​ភូ​(Tan Phu)។​
 
យល់​​ឃើញទីក្រុង​ហូជីមិញ​ ទោះ​បី​មាន​ទីកន្លែង​មួយ​ចំនួន​ប្រើប្រាស់​កុង​តឺន័រ​ ធ្វើជា​ការិយាល័យ​ ហាង​កាហ្វេ​ ប៉ុន្តែ​មិន​ទាន់​បង្កើត​បាន​និន្នាការ​ ហ្វាង​ត្វឹន​អាញ​ (Hoang Tuan Anh) សម្រេចចិត្ត​វិនិយោគ​កសាង​មណ្ឌល​ពាណិជ្ជកម្ម​​មួយ​ អំពី​កុងតឺន័រ ដែល​មាន​ទម្រង់​រូបភាព​ធំ​នៅនឹង​មជ្ឈមណ្ឌលទីក្រុង​។​
 
លោក​ហ្វាង​ត្វឹន​អាញ​ (Hoang Tuan Anh) ឲ្យ​ដឹងថា ការ​ប្រើប្រាស់​វត្ថុធាតុ​ កុងតឺន័រ ដោយ​មាន​ប្រយោជន៍​ពី​ពេល​វេលា​រចនា​ កសាង​ឆាប់​រហ័ស​ផង អាចចល័ត​បាន ងាយស្រួលក្នុង​ការងារ​រុះរើ ​ និង​ប្រើ​ប្រាស់​សាឡើង​វិញ​។ ដោយ​សារ​កក្តានេះ ជួយ​ Rubik Zoo ក្លាយជា​ទីកន្លែង​ទាក់ទាញ​មិត្ត​យុវវ័យ​ជា​ច្រើន​មក​ផ្តើម​អាជីវកម្ម​ ជា​ឱកាស​​ធ្វើ​ម្ចាស់​តូប​ទំនិញ​អាជីវកម្ម​ នៅ​នឹង​មណ្ឌល​ទីក្រុង​ ដោយ​ថវិការ​ចំណាយ​ទាប។​



 Rubik Zoo បើក​ទ្វារ​ចាប់ពី​៥ល្ងាច ដល់​ម៉ោង​១០​យប់​ជា​រៀង​រាល់ថ្ងៃ​។

 
តូប​ទំនិញ​មួយ​បាន​រចនា​ពោរពេញ​ដោយ​រចនាក្រុង​​បូរាណ​ហ្វេ​។​

 ថុង​កុងតឺន័រចាស់ៗ ​រចនា​កា្លយជា​តូប​ទំនិញអាជីវកម្ម​ពិសេស​។​

 តូប​ទំនិញ​ម្ហូប​អាហារ​​មួយ​ តាម​រចនា​បទ​ជប៉ុន​។​

 រចនាបទ​មួយ​តុប​តែង​ស្អាតបាត​ ដ៏​ចាប់​ចិត្ត​និង​ចំណាប់អារម្មណ៍​។

 តុ​ពណ៌​ស្វាយ​បាន​ដាក់​នៅលើ​ដំបូល​​កុងតឺន័រ នៃ​ហាងកាហ្វេមួយ​។​


 នេះជា​ទីកន្លែង​ដែល​មិត្ត​យុវវ័យ​តែ​ង​ជ្រើស​រើស​ ដើម្បី​ថត​រូប​ធ្វើ​ជា​អនុស្សាវរីយ៍​។

 យុវវ័យ​ទៅ​រក​ Rubik Zoo ជាមួយ​អារម្មណ៍ចំណូល​​ចិត្ត​ ពេល​បាន​ពិសា​ភេសជ្ជៈ​នៅ​ក្នុង​កុងតឺន័រ។​

មិន​មែនជា​ថុង​កុងតឺន័រ ជ្រុង​ៗ គគ្រិចសោះកក្រោះ​ Rubik Zoo បាន​ ”កម្លាយ​” ​គូប​​ដែក​​ថែប​នេះ ឲ្យ​ទៅ​ជា​តូប​​​ទំនិញ​ល្អប្រណិត​ តូចល្មម។ ជា​ពិសេស​ ម្ចាស់​រាល់​តួប​ទំនិញ​នៅ​ច្នៃ​ប្រឌិត ​ដោយរចនា​តាម​ទម្រង់​រូបភាព​តំណាង​​​ល្បី​ឈ្មោះ​លើពិភពលោក​ ដូចជា៖​ ​ប៉ម​​នាឡិកា Big Ben ​ ស្ពាន​ទីក្រុងឡុងដ៍
 
ក្រៅ​​ពីនោះ​ Rubik Zoo បង្កើត​ studio ជា​មួយ​ទិដ្ឋភាព​ខាងក្រោយ​ គឺ​ទេសភាព​ល្បី​ឈ្មោះ​នៃ​ប្រទេសនានា​ដូចជា៖ អាមេរិក ថៃ ជប៉ុន...។ល។ បង្កើត​ភាព​សម្បូរ​បែប​ ទាក់​ទាញ​ភ្ញៀវទេសចរណ៍​ ឆ្លង​កាត់​បរិវេណមណ្ឌល​​​​ពាណិជ្ជកម្ម​សុទ្ធសាធ​។​
 
“នៅ​ទីក្រុង​មាន​មណ្ឌល​ពាណិជ្ជកម្ម​​ស៊ីវិល័យ​ បែរជា​មានតិច​មណ្ឌល​អាជីវកម្ម​ កម្សាន្ត​នៅ​ខាង​ក្រៅ​។ Rubik Zoo នឹង​​នាំ​មក​ជូន​ប្រជាជន​ នូវ​ទីកន្លែង​ទិញ​ដូរ​ ម្ហូប​អាហារ​មួយ ដែលមាន​​​បរិយាកាស​បើកទូលាយ​ សម្រប់​ខ្លួន​ជាមួយ​​ធម្មជាតិ​​នៅ​នឹង​មជ្ឈមណ្ឌល​ទីក្រុង​” លោកហ្វាង​ត្វឹន​អាញ​ (Hoang Tuan Anh) ​ឲ្យ​ដឹង។
 
តាម​គណៈ​គ្រប់​គ្រង​ ស្ទើ​ទាំងអស់​តូប​ទំនិញ​នៅ​ក្នុង​ Rubik Zoo បាន​ចុះ​ឈ្មោះ​រួចស្រេច​។ លោក​យាយ​ ដាំង​ធី​ត្វៀត​​ (Dang Thi Tuyet) ស្ថិត​​នៅ​ខណ្ឌ​ប៊ិញ​ថាញ​ (Binh Thanh) ម្ចាស់តូប​ទំនិញ​លក់​ម្ហូប​អាហារ​ take-away នៅ​ក្នុង​ Rubik Zoo ឲ្យ​ដឹងថា៖ “អតិថិជន​នៅទីនេះ ភាគច្រើន​ជា​យុវវ័យ​ចូល​ចិត្ត​ទិញ​ និង​ញ៉ាំ​អាហារ​ ហេតុនេះ​តូប​ទំនិញ​​របស់​ខ្ញុំ​តែង​ទាក់ទាញ​ភ្ញៀវ​យ៉ាង​ច្រើន​។​
 
ទោះបី​ ទើប​បើក​ហាង ក្នុងរយៈ​​ពេល​ថ្មីៗនេះ Rubik Zoo ទាក់ទាញ​បាន​ភ្ញៀវ​មួយចំនួន​ច្រើន​កុះករ​ មក​ចូល​រួម​ទិញ​​​​ដូរ​និង​ញ៉ាំ​អាហារ​។ តាម​ស្ថិតិ​របស់​គណៈ​គ្រប់​គ្រង​ នៅ​រាត្រី​ចុង​សប្តាហ៍​ ចំនួន​ភ្ញៀវ​មក​លេង​ Rubik Zoo កើន​ឡើង​​ខ្លាំង​ ពី​៥០០០ - ១០.០០០លើកនាក់/មួយ​យប់​។​
 
ដើម្បី​​ជៀស​វៀង​ភាពសោះ​កក្រោះ​ Rubik Zoo តែង​ផ្លាស់ប្តូរ​ រើទីកន្លែង​ និង​កែ​លម្អ​បរិយាកាស​ ដើម្បី​បង្កើត​លក្ខណៈ​​ថ្មី​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរណ៍​។ លោក​ហ្វាង​ត្វឹន​អាញ​ (Hoang Tuan Anh)​ ឲ្យ​ដឹង​ក្នុង​ពេលវេលា​ខាង​មុខ Rubik Zoo នឹង​សហការ​ជាមួយ​ក្រុម​ហ៊ុន​ទេសចរណ៍​ ដើម្បី​ទាក់ទាញ​បន្ថែម​មុខសញ្ញា​ភ្ញៀវទេសចរណ៍​បរទេស​ មក​ជាមួយ​​មណ្ឌល​លេង​កម្សាន្ត​​ខាងក្រៅ​ពិសេស​នេះ៕

 

អត្ថបទ​៖ សើន​ងៀ រូបថត៖ ដាំង​គីម​ផឿង

បណ្តាអត្ថបទបានផ្សាយ