02/10/2015 10:09 GMT+7 Email Print Like 0

ល្បឿនកំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៥នឹងទទួលបានជាង៦,៥%


ល្បឿនកំណើន GDP ក្នុងរយៈពេល៩ខែដើមឆ្នាំទទួលបាន៦,៥% ដែលជាកំរិតខ្ពស់បំផុតបើ ប្រៀបនឹងរយៈពេលដូចគ្នានៃ៤ឆ្នាំកន្លងទៅ

ល្បឿនកំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៥នឹងទទួលបានជាង ៦,៥%។ នេះគឺជាតួរលេខដែលត្រូវបានបញ្ចេញក្នុងសម័យប្រជុំលើកទី១៤របស់គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាមនៅទីក្រុងហូជីមិញ​នា​ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ។ របាយការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៥បានសរឲ្យឃើញ​ថា​ខឿនសេដ្ឋកិច្ចវៀតណាមកំពុងស្ដារឡើងវិញនិងទទួលបានល្បឿនកំណើនខ្ពស់ជាងបើប្រៀបនឹងផែនការដែលបានដាក់ចេញ។ ល្បឿនកំណើន GDP ក្នុងរយៈពេល៩ខែដើមឆ្នាំទទួលបាន ៦,៥% ដែលជាកំរិតខ្ពស់បំផុតបើ ប្រៀបនឹងរយៈពេលដូចគ្នានៃ៤ឆ្នាំកន្លងទៅ។សាស្ត្រាចារ្យរង បណ្ឌិត Tran Hoang Ngan បានថ្លែងថា គោលដៅសេដ្ឋកិច្ចនៃឆ្នាំខាងមុខនេះគឺអាចសំរេចបាន ប៉ុន្តែគោលដៅសំខាន់នោះគឺលើកកំពស់គុណភាពជីវភាព​រស់នៅសំរាប់ប្រជាជន។ “និន្នាការស្ដារឡើងវិញនៃខឿនសេដ្ឋកិច្ចវៀតណាមគឺច្បាស់លាស់ណាស់។កំណើនក្នុងឆ្នាំក្រោយខ្ពស់ជាងកំណើនក្នុងឆ្នាំមុន។ជាពិសេសគឺការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញបានបង្កើតបុព្វបទសំរាប់ការអភិវឌ្ឍន៍ ហេតុនេះហើយយើងទទួលបានលទ្ធផលជាក់ស្ដែងមួយចំនួន។បញ្ហាដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់នាបច្ចុប្បន្ននោះគឺគុណភាពជីវភាពរស់នៅ។ កត្តាសង្គមត្រូវការ
យកចិត្តទុកដាក់យ៉ាងច្រើនថែមទៀតក្នុងឆ្នាំខាងមុខ”។ នាឆ្នាំ២០១៦ គោលដៅជាច្រើនត្រូវបានដាក់ចេញចំពោះខឿនសេដ្ឋកិច្ចវៀតណាមដូចជាសន្ទន្សន៍ GDP កើនប្រហែល៦,៧%បើប្រៀបនឹងឆ្នាំ២០១៥ តំលៃទំ​និញ​នាំចេញសរុបកើនប្រហែល១០%បើប្រៀបនឹងឆ្នាំ២០១៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ